អ្នកប្រដាល់ចិត្តធំ សេក គឹមផៃ សាកល្បងថ្វីដៃជាមួយអ្នកប្រយុទ្ធថៃ អារ៉ាម ប៊យ

នូ មករា July 21, 2017


ភ្នំពេញ៖ អ្នកប្រដាល់សេក គឹមផៃ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ អារ៉ាម ប៊យ (Aram Boy) ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេ ។ គឹមផៃ គឺជាអ្នកប្រដាល់មួយរូបដែលមានកណ្ដាប់ដៃធ្ងន់ ហើយកម្លាំងរបស់គេអស្ចារ្យណាស់តែគេវាយមិនចេះសន្សំសំចៃកម្លាំងឡើយ ពោលគឺគេតែងតែចាប់ផ្ដើមវាយសម្រុកតាំងពីទឹកទី១ ទៅដើម្បីផ្ដួលគូប្រកួតឲ្យបានរហ័ស ប៉ុន្តែប្រសិនបើគូប្រកួតមិនដួលក្នុងទឹកទី៣ ទេនោះ កម្លាំងរបស់គេនឹងស្រុតចុះតែម្ដង ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៦០ដង ឈ្នះ ៥១ដង និងចាញ់៨ដង ។ គេគឺជាអ្នកប្រដាល់ដែលមានចិត្តធំគ្រាន់បើហើយទោះបីគេចាញ់ប្រៀបគូប្រកួតក៏គេមិនចុះចាញ់គូប្រកួតដោយងាយៗដែរ ។

ចំនែក អារ៉ាម ប៊យ វិញជាអ្នកប្រដាល់ជើងខ្លាំងគ្រាន់បើមួយរូបដែរ ជាពិសេសជង្គង់ និងកែងរបស់គេអស្ចារ្យណាស់ហើយវាយចេញមានប្រសិទ្ធិភាពទៀតផង ។ មានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលធ្លាប់សន្លប់ដោយសារកែង និងជង្គង់របស់កីឡាករថៃរូបនេះ ។ គេមានប្រវត្តិប្រកួតចំនួន ៧៦ដង ឈ្នះ ៦០ដង ចាញ់ ១៦ដង ។គេជឿថាអ្នកប្រដាល់ទាំង២រូបនេះនឹងប្រកួតគ្នា ៥ ទឹកមិនខានតែមិនដឹងថាជ័យជម្នះគឺជារបស់អារ៉ាម ប៊យ ឬ ជារបស់សេក គឹមផៃ នោះឡើយ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត