អ្នកជំនាញសាងសង់ផ្តល់តម្លៃពហុកីឡដ្ឋានមរតកតេជោ ថាល្អប្រសើរទាំងទីតាំង និងខ្យល់អាកាស

នូ មករា July 20, 2017


ភ្នំពេញ៖ គម្រោងសាងសង់ពហុកីឡដ្ឋានមរតកតេជោ (ស្ដាតថ្មី) ដែលនឹងចំណាយខ្ទង់លានដុល្លារនោះត្រូវបានអ្នកជំនាញសាងសង់របស់ចិនដែលជាអ្នកទទួលបន្ទុកសាងសង់ស្ដាតឱ្យកម្ពុជាផងនោះ បានវាយតម្លៃលើគម្រោងសាងសង់នេះ ថាមានតម្លៃជាប្រវត្តិសាស្ដ្រដោយបានសរសើរថាមានលក្ខណសម្បត្តិល្អប្រសើរទាំងទីតាំង និងខ្យល់អាកាសដែលអាចនឹងធ្វើឲ្យអត្តពលិកងាយស្រួលហ្វឹកហាត់ និងប្រកួត ។

 តាមគម្រោង ពហុកីឡដ្ឋាននេះនឹងត្រូវរៀបចំឱ្យល្អឥតខ្ចោះទាំងបរិស្ថាន សោភ័ណភាព និងរចនាបថ ដើម្បីឱ្យបរទេសគ្រាន់តែឃើញគឺដឹងពីអត្តសញ្ញាណរបស់ខ្មែរ ១០០ភាគរយតែម្ដង ។ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក ថោង ខុន ធ្លាប់បានមានប្រសាសន៍ អំឡុងពេលបើកសម្ពោធគម្រោងទី១ កាលពីខែមេសាថា៖ «តាមរយៈការសង្កេតយ៉ាងល្អិតល្អន់បែបនេះហើយទើបធ្វើឲ្យអ្នកជំនាញចិនប្ដេជ្ញាចិត្តថាពួកគេនឹងជួយសាងសង់ពហុកីឡដ្ឋានជាតិកម្ពុជាមួយនេះឲ្យមានរចនាបថស្រស់ស្អាតជាងបណ្ដាពហុកីឡដ្ឋាននានាក្នុងតំបន់អាស៊ាន តែត្រូវគោរពតាមរចនាបទខ្មែរ។ ក្រុមការងាររបស់ចិនបានយកចិត្តទុកដាក់ចំពោះសំណង់មួយនេះយ៉ាងខ្លាំង ដោយក្រៅពីធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា គេក៏បានយកចិត្តទុកដាក់លើការពន្លឿនសំណង់ និងរចនាបថសម្រាប់ដំណាក់កាលបន្តបន្ទាប់ផងដែរ ។»

លោកបានបន្ថែមដែរថា ភាគីចិនបានសរសើរថា រចនាបថខ្មែរក្រោយពេលយកមកច្នៃធ្វើជាសំណង់នៅកីឡដ្ឋានមរតកតេជោ គឺទាក់ទាញ ទើបក្រុមជំនាញទាំងនេះបន្តការស្រាវជ្រាវ និងសិក្សាជាមួយអ្នកជំនាញខ្មែរដើម្បីដកស្រង់នូវរចនាបថល្អៗជាច្រើនទៀតដែលបង្ហាញពីអត្តសញ្ញាណខ្មែរយកមកច្នៃសម្រាប់សំណង់មួយនេះ ។ លោកមានការជឿជាក់លើស្នាដៃសាងសង់របស់ចិនយ៉ាងខ្លាំង ដោយរំពឹងក្រោយពេលបញ្ចប់គម្រោងទាំងស្រុង គឺនឹងធ្វើឱ្យពហុកីឡដ្ឋានមួយនេះល្អស្អាតជាងគេនៅក្នុងតំបន់អាស៊ានលើរចនាបថប្លែកពីគេ និងល្អជាងគេ ដើម្បីទាក់ទាញអ្នកទេសចរឱ្យចាប់អារម្មណ៍បន្ទាប់ពីបានឃើញដោយផ្ទាល់ក្នុងឆ្នាំ២០២៣ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ ។

លោកបានបញ្ជាក់ថា តាមការអះអាងពីភាគីចិន ពួកគេនឹងរចនាពហុកីឡដ្ឋានជាតិ«មរតកតេជោ» ឲ្យមានសោភ័ណភាពស្រស់ស្អាតជាងគេ និងចេញរូបរាងពិត ប្រាកដក្នុងឆ្នាំ២០២០ ខាងមុខដើម្បីទុក រយៈពេលបន្ទាប់ពីនោះធ្វើជាដំណាក់កាលកែលម្អ និងតុបតែងភ្លើងពណ៌វិញ ។ គួរបញ្ជាក់ផងដែរថា គម្រោងទី១ ដែលបានបើកសម្ពោធកាលពីខែមេសានោះរួមមាន អាងហែលទឹក, ទីលានប្រកួតកីឡាក្នុងសាល១, ទីលានប្រកួតកីឡាប្រយុទ្ធចំនួន២, តារាងបាល់ទះ១, តារាងបាល់ទាត់ផ្លូវការ, ទីលានហ្វឹកហាត់ចំនួន២, ទីលានប្រកួតកីឡាវាយកូនបាល់១ និងកន្លែងស្នាក់នៅរបស់ក្រុមកីឡាករ-កីឡាការិនី ចំនួន៣០០នាក់មួយផងដែរ ។ តាមការគ្រោងទុកគម្រោងនេះត្រូវចំណាយទឹកប្រាក់ប្រមាណជា ៣៩លានដុល្លារអាមេរិក ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត