សារឿន ចាន់ ជួប Wathchharadeth ចំណែកឯ សុខ សុវណ្ណ ណាត់ Senanoy ឡើងសង្វៀន My TV

នូ មករា July 20, 2017


ភ្នំពេញ៖ នៅលើសង្វៀន My TV ថ្ងៃទី២១ ខែកក្កដានេះ អ្នកប្រដាល់កម្ពុជា ២រូបបានត្រៀមខ្លួនចាំទទួលអ្នកប្រដាល់ជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ ដោយកីឡាករ សារឿន ចាន់ មកពីក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតជាមួយអ្នកប្រដាល់ ៩៧ដង ឈ្នះ ៧១ដង ចាញ់ ២២ដង ស្មើពិន្ទុ ៤ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ១៧ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Wath Chharadeth ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។

គួររំលឹកថា Wath Chharadeth ធ្លាប់មកប្រកួតស្រុកខ្មែរច្រើនលើកដែរហើយៗការប្រកួតរបស់គេភាគច្រើនតែងតែបានទទួលជ័យជម្នះ ។ លោក Phi Dam ដែលជាគ្រូបង្វឹករបស់ Wath Chharadeth បាននិយាយថា លោកធ្លាប់ឃើញសារឿន ចាន់ វាយនាពេលកន្លងមក គឺគេមានកលល្បិចល្អ និងរហ័សរហួនដែលមិនអាចមើលស្រាលបាននោះទេ ដូច្នេះហើយ លោកបានប្រាប់ឲ្យសិស្សរបស់លោកប្រយ័ត្នកែងរបស់សារឿន ចាន់ ។ សូមបញ្ចាក់ថា Wath Chharadeth មានប្រវត្តិប្រកួតចំនួន ៩១ដង ឈ្នះ ៦៨ដង ចាញ់ ១៨ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ២១ដង ។

មួយគូទៀតនោះគឺ សុខ សុវណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Senanoy ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាមដែរ ។ សុវណ្ណមានប្រវត្តិប្រកួតចំនួន ១០១ដង ឈ្នះ ៧៤ដង ចាញ់ ១៩ដង ស្មើពិន្ទុ ៨ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ២២ដង ។ចំពោះ Senanoy វិញគេមានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ ៥០ដង ចាញ់ ២០ដង  ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ៨ដងផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត