អ្នកប្រដាល់ជប៉ុន នឹងឡើងសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ជើងថ្មីកម្ពុជាលើសង្វៀនហ្គេនស្ប៊ឺក

នូ មករា July 20, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងថ្មីកម្ពុជាធន មករា នៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជនជាតិជប៉ុនឈ្មោះឈុន តាក់ (Chhun Tak) ដែលហ្វឹកហាត់នៅស្រុកថៃលើសង្វៀនហ្គេនស្ប៊ឺករបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នៅយប់ថ្ងៃទី២២ ខែកក្កដាខាងមុខ ។ អាចនិយាយបានថានេះជាលើកដំបូងហើយដែលអ្នកប្រដាល់កម្ពុជារូបនេះមានឱកាសប្រកួតជាមួយអ្នកប្រដាល់បរទេសនោះ ។ គេសង្កេតឃើញថា អ្នកប្រដាល់រូបនេះហាក់ដូចជាឆាប់ដណ្ដើមបាននូវភាពល្បីល្បាញគួរសមដែរ ដោយមានប្រវត្តិប្រកួតចំនួន ៥៥ដង ឈ្នះ ៤៨ដង ចាញ់ ៧ដង ។ គេជាអ្នកប្រដាល់ដែលមានមហិច្ឆតាខ្លាំងណាស់ ហើនៅលើសង្វៀនគេសម្លឹងទៅរកជ័យជម្នះជានិច្ចទោះបីពេលខ្លះគេប្រើកម្លាំងខ្ជះខ្ជាយបន្តិចក៏ពិតមែនតែការវាយចេញរបស់គេមានប្រសិទ្ធិភាពណាស់ ។

ចំពោះអ្នកប្រដាល់ជប៉ុនឈុនតាក់វិញនេះជាលើកដំបូងហើយដែលរូបគេមកប្រកួតនៅស្រុកខ្មែរ ហើយគេមិនដឹងថាអ្នកប្រដាល់រូបនេះខ្លាំងឬខ្សោយហើយមានរបៀបវាយយ៉ាងណានោះទេ ។ គេមានប្រវត្តិប្រកួតចំនួន ៤៣ដង ឈ្នះ ៣១ដង ចាញ់ ១០ដង និងស្មើពិន្ទុ ២ដង ។ សម្រាប់ជំនួបមួយនេះធន មករា ត្រូវការឈ្នះជាចាំបាច់ណាស់ព្រោះបើគេឈ្នះគេនឹងមានឱកាសកាន់តែច្រើនដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេស ។ ចំពោះអ្នកប្រដាល់ជប៉ុនឈុន តាក់ ក៏ត្រូវការស្ពាយជ័យជំនះត្រឡប់ទៅវិញដែរ ។ ដូច្នេះចាំមើលតើនរណាជាអ្នកឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត