ក្រុមកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាចេញទៅប្រកួតជើងឯកពិភពលោកហើយ

នូ មករា July 20, 2017


ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាបានចេញដំណើរទៅចូលរួមប្រកួតជើងឯកពិភពលោកនៅទីក្រុងប៊ុយដាប៉េស្ត ប្រទេសហុងគ្រីហើយកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែកក្កដានេះ ។ ជាមួយនឹងការចេញទៅប្រកួតនេះលោកហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកក៏បានរួមដំណើរទៅជាមួយដែរដើម្បីចូលរួមមហាសន្និបាតសហព័ន្ធហែលទឹកអន្តរជាតិផង ។ គួរបញ្ជាក់ថាការចេញទៅចូលរួមប្រកួតជើងឯកពិភពលោកនេះ កម្ពុជាបានបញ្ជូនកីឡាករ ២រូប និងកីឡាការិនីមួយរូបទៅចូលរួម ។ ក្នុងការចេញទៅប្រកួតនេះក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Footmarks ដែលជាផលិតផលរបស់ប្រទេសអ៊ីតាលី និងផលិតដោយក្រុមហ៊ុនជប៉ុននោះបានឧបត្ថម្ភនូវសម្លៀកបំពាក់សម្រាប់គ្រូបង្វឹក និងប្រតិភូ ព្រមទាំងជួយឧបត្ថម្ភនូវសម្លៀកបំពាក់កីឡា សម្លៀកបំពាក់សម្រាប់ប្រកួត និងមួកដែលមានតម្លៃសរុបប្រមាណជាង ១.៥០០ដុល្លារផងដែរ ។

លោក Ikeda ដែលជាប្រធានក្រុមហ៊ុន Footmarks បានអះអាងពីការជួយដល់សហព័ន្ធខ្មែរហែលទឹករយៈពេលយូរព្រោះលោកចង់ឃើញប្រភេទកីឡាហែលទឹករបស់កម្ពុជាមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ ។ លោកហែម គីរី បានបន្ថែមថា នៅក្នុងមហាសន្និបាតនេះលោកនឹងសុំឲ្យប្រធានសហព័ន្ធអន្តរជាតិ និងអគ្គលេខាធិការជាប់ឆ្នោតថ្មីជួយដល់កម្ពុជាហើយលោកក៏នឹងបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធហែលទឹកថ្មីនៅកម្ពុជាពិសេសមជ្ឈមណ្ឌលហែលទឹកនៅពហុកីឡដ្ឋានមរតកតេជោ និងមជ្ឈមណ្ឌលហែលទឹកតេជោសែននៅខេត្តកំពង់ចាមទៀតផង ។

ជាមួយគ្នានេះលោកនឹងសុំឲ្យគេជួយផ្នែកបច្ចកទេសពិសេសបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីបច្ចេកទេសកម្ពុជា និងសុំឲ្យប្រទេសដែលនៅក្នុងតំបន់ជាមួយគ្នាជួយលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សទៀតផង ។ លោកក៏នឹងបង្ហាញពីការត្រៀមខ្លួនជួបជាមួយប្រធានសហព័ន្ធហែលទឹកជប៉ុនព្រោះជប៉ុនជាប្រទេសមួយដែលជួយកម្ពុជាខ្លាំងលើប្រភេទកីឡាហែលទឹកនេះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត