គ្រូចិនថា ស្មើ U-23កម្ពុជា ០-០ ប្រឹងអស់ហើយ ដូច្នេះជប៉ុនក៏នឹងពិបាកដែរ!

នូ មករា July 20, 2017


ភ្នំពេញ៖ លោក Massimiliano Maddaloni គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា បានកោតសរសើរពីទម្រង់លេងរបស់ម្ចាស់ផ្ទះកម្ពុជា ក្រោយបញ្ចប់ការប្រកួត ៩០នាទីស្មើគ្នា ០-០ កាលពីយប់មិញ ស្របពេលលោកបានជំរុញកូនក្រុមខំប្រឹងអស់ពីសមត្ថភាពរៀងៗខ្លួនទៅហើយ ។ តាមរយៈលទ្ធផលនេះ លោករំពឹងថា ជប៉ុនក៏នឹងពិបាកដែរ នៅពេលជួបក្រុមគោព្រៃកម្ពុជាស្អែកនេះ ។
នៅក្នុងសន្និសីទក្រោយចប់ការប្រកួតជម្រុះពូល J នៃពានរង្វាន់ AFC U-23 Championship 2018 កាលពីយប់មិញ លោក Massimiliano បាននិយាយថា ការប្រកួតជាមួយកម្ពុជាពិតជាតានតឹង ហើយកម្ពុជាពិតជាធ្វើបានល្អ ដែលថែមទាំងមានឱកាសដាក់សម្ពាធលើក្រុមខ្លាំងនាវគ្គទី១ ទៀតផង ។ លោកសង្កត់ធ្ងន់ថា៖ «ប្រសិនបើកម្ពុជា បន្ដលេងបែបនេះ គូបដិបក្ខពិតជាពិបាកយកឈ្នះណាស់ ព្រោះកម្ពុជាពិតជាលេងល្អ ទោះបីត្រូវជួបជប៉ុន ដែលជាក្រុមខ្លាំងយ៉ាងណាក៏ដោយ» ។
ការលើកឡើងបែបនេះ ដោយសារលោក Massimiliano មានសុទិដ្ឋិនិយមលើក្រុមម្ចាស់ផ្ទះកម្ពុជា ហើយមិនគិតពីចំណុចខ្សោយរបស់ក្រុមគោព្រៃកម្ពុជា បើទោះបីពួកគេព្យាយាមលេងការពារនៅវគ្គទី២ ស្ទើរពេញ ៤៥នាទីចុងក្រោយក៏ដោយ ។ មិនតែប៉ុណ្ណោះ លោកក៏រំពឹងថា វិស័យបាល់ទាត់កម្ពុជាកាន់តែរីកចម្រើននាពេលអនាគតផងដែរ ។
សូមបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតទី២ នាថ្ងៃទី២១ ខែកក្កដាស្អែកនេះ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា ត្រូវជួបក្រុម U-23ជប៉ុន ខណៈក្រុម U-23ចិន ត្រូវជួបក្រុមហ្វីលីពីន ដែលទើបបរាជ័យយ៉ាងចាស់ថៃ ៨-០ ក្រោមថ្វីជើងក្រុមខ្លាំងជប៉ុន ។ ជាបណ្ដោះអាសន្នជប៉ុន ក៏កំពុងឈរកំពូលតារាងផងដែរ ដោយមាន ៣ពិន្ទុ ខណៈកម្ពុជា និងចិន តាមពីក្រោយមាន ១ពិន្ទុស្មើគ្នា ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត