AFC U23៖ ជប៉ុន បំបាក់ហ្វីលីពីន ៨-០ ខណៈកម្ពុជា ប៉ះចិនបន្តិចទៀត

នូ មករា July 19, 2017


ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំជប៉ុន បានបំបាក់ក្រុមយុវជន U23ហ្វីលីពីន យ៉ាងចាស់ដៃក្នុងលទ្ធផល ៨-០ មិនឲ្យតដៃរួចឡើយ នាជំនួបបើកឆាកពូលJ នៃវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 ទើបបញ្ចប់មុននេះបន្តិច ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុម U23ជប៉ុន ឈរកំពូលតារាងបណ្តោះអាសន្នមាន ៣ពិន្ទុ តែត្រូវចាំអ៊ុតជំនួបលើកដំបូងដូចគ្នា រវាងក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា និងក្រុមខ្លាំង U23ចិន នៅលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ។ ចាំមើលតើកម្ពជា ឬចិន នឹងទទួលបាន ៣ពិន្ទុពីការប្រកួតនាពេលខាងមុខនេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត