លោកវ៉ាត់ ចំរើន៖ គណៈកម្មការសំខាន់ទាំង ៤ គប្បីមានសកម្មភាពបណ្តើរៗដើម្បីឲ្យទាន់សុីហ្គេម២០២៣

នូ មករា July 18, 2017


ភ្នំពេញ៖ ខណៈដែលផែនការមេស៊ីហ្គេមឆ្នាំ២០២៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចរួចរាល់តាំងពីថ្ងៃ៦ ខែឧសភា ឆ្នាំ២០១៦ មកនោះ នៅពេលនេះអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានស្នើដល់គណៈកម្មការចំនួន ៤ ដែលមានដូចជា៖ គណៈកម្មការព័ត៌មាន (International Broadcasting Center) គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ, គណៈកម្មការបច្ចេកទេសព័ត៌មានវិទ្យា (IT+AD Card) និងគណៈកម្មការទីលានប្រកួត ដែលត្រូវអនុវត្តការងារក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ គប្បីមានសកម្មភាពបណ្តើរៗ ទើបការងារអាចធ្វើទៅទាន់ពេលវេលា ។

ឯកឧត្តមវ៉ាត់ ចំរើន បានបញ្ជាក់ថា គណៈកម្មការទាំង ៤ នេះត្រូវតែរៀបចំឲ្យមានសកម្មភាពមុនគេ ព្រោះវាជាការចាំបាច់បំផុតហើយគណៈកម្មការចំនួន ១១ ទៀត នឹងចាប់ផ្តើមជាបន្តបន្ទាប់តាមពីក្រោយតាមការជាក់ស្តែង ដែលអាចធ្វើទៅបានមានដូចជា គណៈកម្មការបើក និងបិទការប្រកួត, សន្តិសុខសណ្តាប់ធ្នាប់, ស្នាក់នៅ និងហូបចុក, ទំនាក់ទំនង និងសេវាកម្ម, ពិធីការ, កីឡា និងបទប្បញ្ញត្តិ, ដឹកជញ្ជូន និងភស្តុភារ, វប្បធម៌ បរិស្ថាន និងអប់រំ, ហិរញវត្ថុ និងការផ្តត់ផ្គង់, អ្នកស្មគ្រ័ចិត្តនិងវេជ្ជសាស្ត្រ និងកីឡា ។ ឯកឧត្តមបានបន្តថា៖ «គណៈកម្មការចំនួន ៤ដែលត្រូវអនុវត្តនោះគឺមាន៖ ទី១ គណៈកម្មការព័ត៌មាន ដែលត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវអ្វីៗដល់មហាជន និងសហព័ន្ធកីឡាជាតិ ដែលជាភាគីពាក់ព័ន្ធទាំងអស់ ចំណែកទី២ គឺគណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ ត្រូវតែចាប់ផ្តើមរៀបចំផែនការប្លង់ទាក់ទង ដើម្បីស្វែងរកដៃគូឧបត្ថម្ភពីវិស័យឯកជនដើម្បីទ្រទ្រង់ការចំណាយ រីឯទី៣ គឺបច្ចេកទេសព័ត៌មានវិទ្យា ដែលជាបច្ចេកវិទ្យាទំនើបត្រូវរៀបផែនការឲ្យបានច្បាស់ ដែលក្នុងនោះមានការទាក់ទងទៅនឹងពិធីបើក និងបិទ ដោយមានរូបភាពជាឌីជីថលទាក់ទាញ មានន័យខ្លឹមសារពន្យល់ទាក់ទងទៅនឹងកីឡាវប្បធម៌របស់ជាតិហើយនិងទី៤ គឺគណៈកម្មការទីលានប្រកួត គឺត្រូវត្រៀមទីលានឲ្យបានគ្រប់គ្រាន់ដើម្បីបម្រើឲ្យការប្រកួតដែលមានលក្ខណៈគ្រប់គ្រាន់តាមស្តង់ដារអន្តរជាតិ។

ជាមួយគ្នានេះដែល សម្រាប់ធនធានមនុស្ស និងលក្ខខណ្ឌរកមនុស្សមកបំពេញភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខនេះលោកបានឲ្យដឹងថា៖ «មានការលំបាកដែរ ព្រោះបើនិយាយពីការងារក្នុងសកម្មភាពកីឡាវិញភាគច្រើនជាការងារស្ម័គ្រចិត្ត ហើយមន្ត្រីមកបំពេញការងារ នឹងជ្រើសចេញពីសហព័ន្ធកីឡាជាតិ តាមជំនាញ ខណៈកន្លងមកយើងបានបើកវគ្គបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡានេះច្រើនដែរ ប៉ុន្តែបើខ្វះខាតយើងក៏អាចត្រូវការធនធានមនុស្សមកពីបរទេសមួយចំនួនទៀតផងដែរ»។ គួរបញ្ជាក់ផងដែរថា អនុលោមតាមផែនការសម្រាប់ប្រកួតស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាបានត្រៀមកីឡាចំនួន ៣៥ប្រភេទ ដែលមានចំណាត់ថ្នាក់ចំនួន៣ គឺទី១ អត្តពលកម្ម និងហែលទឹក, ចំណាត់ថ្នាក់ទី២ មាន ២៦ប្រភេទដូចជា៖ តេក្វាន់ដូ បាល់ទាត់ វាយកូនបាល់ បាញ់ កាំភ្លើង កាយសម្ព័ន្ធ បាញ់ធ្នូប្រណាំងកង់ សូហ្វតិន្នីស ជិះក្តារលើទឹកកក វាយកូនគោលទ្រីយ៉ាត្លុង បាល់បោះ កីឡាជិះសេះ ចំបាប់ បាល់ទះ វាយកូន ឃ្លីលើតុ ការ៉ាតេដូ ហុកគីប្រដាល់សកល សីប៉ាតាក្រឈិនឡូន យូដូ គុនដាវ វ៉ូស៊ូវាយសី ទូកកានូ និងប៉េតង់។ ចំពោះចំណាត់ថ្នាក់លេខ៣ ដែលយើងមានអាទិភាពដាក់នោះមានគុនខ្មែរ ល្បុក្កតោ ប្រណាំងទូកប្រពៃណី វ៉ូវីណាម ហើយកម្ពុជា នឹងសម្លឹងដាក់កីឡាអុកចត្រង្គ បើយើងមានសក្តានុពលនោះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត