AFF U-15៖ ល្ងាចនេះកម្ពុជាត្រូវការឈ្នះម៉ាឡេសុីលើសពី ២គ្រាប់ ដើម្បីឡើងវគ្គបន្ដ

នូ មករា July 18, 2017


ភ្នំពេញ៖ ពិតជាជំនួបដ៏តានតឹងបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំកម្ពុជា ដែលត្រូវប្រកួតបង្ហើយកិច្ចក្នុងពូលB នៃពានរង្វាន់ AFF U-15 Championship 2017 ជាមួយក្រុមខ្លាំង U-15ម៉ាឡេស៊ី នាល្ងាចថ្ងៃទី១៨ ខែកក្កដានេះ ដោយត្រូវការឈ្នះលើសពី ២គ្រាប់ដាច់ខាត ទើបអាចបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀតបាន ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុម U-15ម៉ាឡេស៊ី កំពុងឈរលេខរៀងទី២ក្នុងពូលB លើក្រុមយុវជន U-15កម្ពុជា ដោយមាន ៩ពិន្ទុ និងមានគ្រាប់បាល់ចំណេញ ៦គ្រាប់ក្នុងដៃ ខណៈក្រុម U-15កម្ពុជាឈរលេខ៣ មាន ៦ពិន្ទុ ហើយមានគ្រាប់ចំណេញ ២គ្រាប់ ។ ប៉ុន្ដែការប្រកួតល្ងាចនេះ ចាំបាច់ក្រុមគោព្រៃជំទង់កម្ពុជា ត្រូវការឈ្នះលើសពី ២គ្រាប់ ទើបអាចឡើងវគ្គបន្ដ ។ តែម៉ាឡេស៊ីវិញ ត្រូវការត្រឹមស្មើប៉ុណ្ណោះ ពួកគេនឹងបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមវៀតណាម ដែលកំពុងឈរកំពូលតារាង ១២ពិន្ទុ ។
ដោយឡែកពូលA បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល ហើយក៏រកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ គឺក្រុមម្ចាស់ផ្ទះ U-15ថៃ ឈរកំពូលតារាងមាន ១៥ពិន្ទុ និងក្រុមយុវជន U-15អូស្ដ្រាលី ឈរលេខរៀងទី២ មាន ១២ពិន្ទុ ។ ដូច្នេះចាំមើលតើក្រុម U-15កម្ពុជា ឬម៉ាឡេស៊ី ត្រូវឡើងមកជួបក្រុមម្ចាស់ផ្ទះ U-15អូស្រ្ដាលី ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាននេះ?
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត