ភិន សុទី ណាត់ខ្លាចាស់ហុឹម សារ៉ាន់ សាកកណ្ដាប់ដៃខណៈជឹម សារ៉ាត់ ជួប ផាត់ សុទី

នូ មករា July 18, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងថ្មីភិន សុទី មកពីក្លិបខ្លារខិនមានរិទ្ធបានណាត់ប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ហ៊ឹម សារ៉ាន់ មកពីសមាគមប្រដាល់ក្រសួងការពារជាតិលើសង្វៀនប៉ុស្តិ៍លេខ៥ នាយប់ថ្ងៃទី២២ ខែកក្កដាខាងមុខ។ ជំនួបនេះគឺជាការប្រកួតមួយដើម្បីទុកឱកាសឲ្យអ្នកប្រដាល់ជើងខ្លាំង ៤រូបដែលប្រកួតប្រជែងគ្នាក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie បានសម្រាកមួយសប្ដាហ៍ដើម្បីត្រៀមខ្លួនសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្តទៀត ។ សុទី គឺជាអ្នកប្រដាល់ជើងថ្មីមួយរូបដែលកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែចលនាវាយរបស់គេរហ័សរហួន មានផ្លែវាយចេញល្អ និងមានប្លង់វាយច្បាស់ល្អមិនតែប៉ុណ្ណោះកម្លាំងរបស់គេអាចវាយលុកបាន៥ ទឹកដោយគ្មានបញ្ហាទៀតផង ។

ចំណែកកីឡាករ ហុឹម សារ៉ាន់ វិញគឺជាអ្នកប្រដាល់ចិត្តធំមួយរូបដែលហើយគេក៏ធ្លាប់ជាអ្នកប្រដាល់ល្បីល្បាញគ្រាន់បើដែរកាលពី ៣-៤ឆ្នាំមុន ប៉ុន្តែពេលនេះគេមានអាយុច្រើនដែរហើយគួបផ្សំនឹងការហ្វឹកហាត់មិនបានដិតដល់ផងនោះបានធ្វើឲ្យអ្នកប្រដាល់រូបនេះមិនត្រឹមតែស្រុតបច្ចេកទេសប៉ុណ្ណោះទេគឺស្រុតទាំងកម្លាំងថែមទៀត យ៉ាងណាក៏ដោយគេនៅសល់បទពិសោធន៍ដែលមិនអាចមើលស្រាលបានឡើយ ។

មួយគូទៀតនោះគឺ អ្នកប្រដាល់ជើងចាស់ជឹម សារ៉ាត់ មកពីក្លិបតាព្រហ្មមានជ័យត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងថ្មី ផាត់ សូដា មកពីក្លិបអេភូថងកីឡាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ ជាង ១០ឆ្នាំមុន សារ៉ាត គឺជាអ្នកប្រដាល់ដែលលំបាករកគូប្រកួតណាស់តែអ្នករួមជំនាន់ជាមួយគេលែងមានអ្នកបន្តអាជីពប្រដាល់ទៀតហើយ ។ យ៉ាងណាក៏ដោយ ទោះបីជាបានបាត់មុខរាប់ឆ្នាំមកហើយក៏ពិតមែនប៉ុន្តែរូបគេបានវិលមកវិញជាមួយនឹងជ័យជម្នះជាច្រើន ហើយប្រសិនបើគេចាញ់ក៏គេបានធ្វើឲ្យគូប្រកួតវេទនាមិនតិចដែរទេ ។ ចំពោះកីឡាករផាត់ សូដា វិញគឺជាអ្នកប្រដាល់មួយរូបដែលវាយមិនអន់ឡើយតែគេមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសំលេងប៉ុន្មានទេ ។ អ្នកប្រដាល់រូបនេះមានភាពរហ័សរហួន ហើយស្នៀតកែង និងជង្គង់វាយចេញធ្ងន់ និងលឿន ។

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត