អ្នកប្រដាល់កម្ពុជាចាញ់ទាំងអស់នៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ

នូ មករា July 17, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាទាំង ២រូបគឺមាស ច័ន្ទមាន មកពីក្លិបកងពលធំអន្តរាគមន៍លេខ២នៃសមាគមប្រដាល់ក្រសួងការពារជាតិ និង រឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១ បានជួបបរាជ័យដូចគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដាកន្លងមក ។ កីឡាករ មាស ច័ន្ទមាន បានប្រកួតចាញ់អ្នកប្រដាល់ថៃផ្លាយ ណយ (Phlay Noy) ដោយពិន្ទុដាច់តែម្ដង ។ ក្នុងការប្រកួតពេញទាំង ៥ទឹកអាជ្ញាកណ្ដាលទាំង ៥រូបគឺលោកឡុង វណ្ណថន, លោកព្រំ សុភា, លោកដួង បូរី, លោកម៉ាក់ សាមឿន និងលោកគ្រៀល ពុទ្ធី សុទ្ធតែផ្ដល់ពិន្តុឲ្យផ្លាយ ណយ ឈ្នះដូចគ្នា ។ អ្នកប្រដាល់ទាំង ២រូបនេះកាលជួបគ្នានៅក្នុងវគ្គវិលជុំសន្សំពិន្ទុមាស ច័ន្ទមាន បានចាញ់ពិន្ទុផ្លាយ ណយ ដាច់តែម្ដងហើយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះទោះបី ច័ន្ទមាន ខិតខំយ៉ាងណាក៏នៅតែបរាជ័យដដែល ។

ចំពោះរឿង សារ័ត្ន វិញបានប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃលូម លេង (Loom Leng) ដោយពិន្ទុយ៉ាងប្រផិតប្រផើយជាទីបំផុត ។ បើតាមការឲ្យដឹងពីមន្ត្រីវិនិច្ឆ័យ ក្នុងចំណោមចៅក្រមទាំង៥ ដែលមានលោកព្រំ សុភា, លោកឡុង វណ្ណថន, លោកនួន បូរ៉ា, លោកម៉ាក់ សាមឿន និងលោកដួង បូរី គឺលទ្ធផលចុងក្រោយស្មើគ្នាដោយពិន្ទុ ។ ក្នុងនោះដែរ សារ័ត្ន ត្រូវបានគណៈវិនិច្ឆ័យកាត់ក្ដីឲ្យចាញ់ដោយសារនៅទឹកទី៣ ត្រូវលូម លេង វាយមួយជង្គង់ចំក្រោមឆ្អឹងជំនីដួលហើយត្រូវអាជ្ញាកណ្ដាលរាប់ដល់ ៨ ទើបឲ្យចាញ់បែបនេះព្រោះការប្រកួតខ្សែក្រវាត់មិនស្មើគ្នាដាច់ខាត ។ គួររំលឹកថា កាលពីវគ្គប្រកួតក្នុងវគ្គសន្សំពិន្ទុលូម លេង បានប្រើកែងផ្ដួលរឿង សារ័ត្ន ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៤ ម្ដងរួចមកហើយ ។ ដូច្នេះសម្រាប់ខ្សែក្រវាត់នេះគឺអ្នកប្រដាល់ថៃលូម លេង និង ផ្លាយ ណយ ត្រូវប្រជែងគ្នាយកហើយអ្នកដែលក្លាយជាម្ចាស់ខ្សែក្រវាត់មានរង្វាន់អម ៥.០០០ដុល្លារ ចំពោះជើងឯករងបាន ៣.០០០ដុល្លារ ចំណែកអ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមិនមានប្រកួតដណ្ដើមចំណាត់ថ្នាក់បន្តទៀតឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត