គូប្រជែងបើកឆាកពាន AFC U-23 របស់គោព្រៃកម្ពុជា នឹងមកដល់ភ្នំពេញរសៀលនេះ

នូ មករា July 17, 2017


ភ្នំពេញ៖ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំចិន ដែលជាបេក្ខភាពគូប្រជែងបើកឆាកវគ្គជម្រុះពូលJ នៃពានរង្វាន់ AFC U-23 Championship 2018 រវាងក្រុមម្ចាស់ផ្ទះគោព្រៃ U-23កម្ពុជា នឹងធ្វើដំណើរមកដល់ទឹកដីប្រយុទ្ធ នៃរាជធានីភ្នំពេញ នាវេលាម៉ោង ១៖៣១នាទីរសៀលថ្ងៃទី១៧ ខែកក្កដានេះ ខណៈការប្រកួតនឹងឈានមកដល់នាថ្ងៃខានស្អែក ពោលគឺនៅថ្ងៃទី១៩-កក្កដា ឆ្នាំ២០១៧នេះ ។
  
ប៉ុន្ដែមុនក្រុម U-23ចិន ចុះដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញរយៈពេល ៦នាទី ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំហ្វីលីពីន ដែលត្រូវចូលរួមយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ីខាងលើ ក៏នឹងធ្វើដំណើរមកដល់កម្ពុជាផងដែរ ដើម្បីត្រៀមប្រកួតបើកឆាកនៅថ្ងៃពុធខាងមុខជាមួយក្រុមខ្លាំងជប៉ុន ដែលទើបធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីចុងសប្ដាហ៍កន្លងទៅ ។
គួរបញ្ជាក់ថា បន្ទាប់ពីធ្វើដំណើរមកដល់ទឹកដីកម្ពុជា ក្រុម U-23ចិន នឹងធ្វើការហ្វឹកហាត់ភ្លាមៗ នាល្ងាចថ្ងៃទី១៧ ខែកក្កដានេះ នៅលើទីលានស្ដាតចាស់ តែបើតាមកម្មវិធីផ្ដល់ជូនដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុម U-23ហ្វីលីពីន នៅមិនទាន់ហ្វឹកហាត់នោះទេ ។ ចំណែកក្រុម U-23ជប៉ុន គឺបានហ្វឹកហាត់នៅលើទីលានស្ដាតចាស់ ៣ថ្ងៃរួចមកហើយ បន្ទាប់ពីពួកគេមកដល់កម្ពុជាកាលពីថ្ងៃសៅរ៍កន្លងទៅ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត