Nguyen Cong Phuong ភ្ញាក់ផ្អើលក្នុងដំណើរលើកដំបូងរបស់ខ្លួននៅប្រទេសជប៉ុន!

លី រិទ្ធី November 2, 2015


កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប HAGL Nguyen Cong Phuong បានធ្ចើដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅប្រទេសជប៉ុនដើម្បីមើលពីបច្ចេកទេសលេងរបស់កីឡាករនៅលីកកំពូលរបស់ប្រទេសជប៉ុន។ កីឡាករ Nguyen Cong Phuong ដែលត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថា Messi វៀតណាមនោះបានទៅដល់ប្រទេសជប៉ុនក្នុងដំណើរទស្សនកិច្ចស្របពេលដែលការប្រកួត 2015 J-League Nabisco Cup Final ក៏ដូចជាការប្រកួត Meiji Yasuda J2 របស់ក្លឹប Mito Hollyhock ដែលចាប់អារម្មណ៍ចង់នាំយកកីឡាករ Nguyen Cong Phuong ទៅលេងនៅជប៉ុននារដូវកាល ២០១៦។ កីឡាករ Nguyen Cong Phuong ដែលមានវ័យទើបតែ ២០ ឆ្នាំបានប្រាប់ទៅ Football Channel Asia ថា៖ “ខ្ញុំពិតជាភ្ញក់ផ្អើល និងមានការកោតសរសើរជាខ្លាំងព្រោះទីក្រុងរបស់ពួកគេពិតជាស្អាត ប្រជាជនរស់រាយផង ព្រមទាំងមានសណ្តាប់ធ្នាប់ និងវិន័យល្អផងដែរ។

3

សម្រាប់បរិយាការនៅក្នុងការប្រកូត J-League វិញកាន់តែអស្ចារ្យដោយអ្នកគាំទ្រទាំងអស់ស្រែកហ៊ោនិង ផ្តល់កម្លាំងចិត្តដល់កីឡាករមិនឈប់តាំងពីចាប់ផ្តើមការប្រកួតរហូតចប់ ៩០ នាទី។ ក្រោយការប្រកួតពួកគេក៏នៅចាំកីឡាករដើម្បីឲ្យកីឡាករធ្វើដំណើរមកអរគុណ និងគោរពផងដែរ មុននឹងពួកគេចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក់វិញ ទាំងនេះអាចនិយាយបានថាជាភាពនៃកីឡាអាជីព និងទឹកចិត្តស្រលាញ់កីឡា។” កីឡាករ Cong Phuong អាចកីឡាករសញ្ជាតិវៀតណាមទី ២ ដែលចូលរួមជាមួយក្លឹបនៅប្រទេសជប៉ុន បន្ទាប់ពីកីឡាករ Le Cong Vinh ជាកីឡាករ វៀតណាមដំបូងគេបង្អស់ដែលលេងឲ្យក្លឹប Consadole Sapporo នៅរដូវកាល ២០១៣។

1

កីឡាករ Cong Phuong បានបន្តថា៖ “ខ្ញុំពិតជាសប្បាយចិត្ត។ ខ្ញុំគឺជាកីឡាករដែលសំណាងមួយរូបដែលទទួលបានឱកាសនេះ ដូចនេះខ្ញុំនឹងមិនដាក់សម្ពាធលើខ្លួនឯងនោះទេ ក្នុងនាមជាកីឡាករសំណាងមួយរូប ខ្ញុំនឹងចេញទៅលេងដោយមានទំនុកចិត្តដើម្បីបង្ហាញឲ្យអ្នកគាំទ្រទាំងអស់បានឃើញថាខ្ញុំពិតជាមានសមត្ថភាព និងជួយក្លឹបអស់ពីលទ្ធភាព។”

2

 

អត្ថបទប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

រូបភាព៖ HAGL

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត