Full Marathon Angkor នឹងទាក់ទាញភ្ញៀវទេសចរណ៍ចិនបានដល់ ២០លាននាក់នៅឆ្នាំ២០២០

នូ មករា July 14, 2017


ភ្នំពេញ៖ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថា គិតមកទល់ពេលនេះ មានការចុះឈ្មោះរួចរាល់ពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណជា ៣០០០នាក់ជាងមកពី ៥១ប្រទេស ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៤  ខណៈដែលការចុះឈ្មោះនៅតែបន្តរហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះថា៖ «មកទល់ពេលនេះអ្នកចុះឈ្មោះរត់ដែលជាជនជាតិកម្ពុជាមាន ១៧៥៥នាក់ បរទេស ១៥០០នាក់ មកពី ៥១ប្រទេស ក្នុងនោះចិនច្រើនជាងគេគឺជាង ៦០០នាក់ បន្ទាប់មកជប៉ុន និងម៉ាឡេស៊ី ដូច្នេះកើនឡើងប្រមាណ ៥% ទៅ ១០% បើធៀបនឹងឆ្នាំមុនពោលគឺមានអ្នកចុះឈ្មោះសរុប ៣៥៥០នាក់ហើយ ខណៈឆ្នាំមុនមានចំនួនជិត ៣,០០០នាក់ប៉ុណ្ណោះ ។ លោកបានបន្តថា៖ «ព្រឹត្តិការណ៍នេះត្រូវបានជនជាតិចិនដែលបានចូលរួមរត់ប្រណាំងកន្លងមកយកទៅធ្វើការផ្សព្វផ្សាយក្នុងប្រទេសរបស់ខ្លួនច្រើនជាងគេ ។ ដូច្នះទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួមជាមួយនឹងក្រសួងទេសចរណ៍ជឿជាក់ថាព្រឹត្តិការណ៍រត់ប្រណាំងមួយនេះនឹងទាញ់ទាញភ្ញៀវទេសចរណ៍ចិនមកទស្សនាកម្ពុជារហូតទៅដល់ ២០លាននាក់នៅឆ្នាំ២០២០។ »

សូួមបញ្ជាក់ថា នេះជាដំណាក់កាលបៃតង ឬហៅថាតំណាក់កាលភ្លៀង ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះពិសេសនៅតំបន់សៀមរាម ដូច្នេះដើម្បីទាក់ទាញភ្ញៀវ ឬរក្សាចំនួនភ្ញៀវទេសចរណ៍ កម្ពុជាត្រូវរៀបចំកម្មវិធីណាមួយដែលប្រកបដោយភាពទាក់ទាញដើម្បីរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ និងអាជីវកររស់នៅខេត្តសៀមរាបផ្ទាល់ ជាមួយគ្នានេះ រាល់សកម្មភាពកីឡា និងទេសចរណ៍ជាលក្ខណៈមហាជនទាំងអស់គឺតែងតែផ្សារភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌ និងទី៣ គឺបំផុសការការពារបរិស្ថានផងដែរ ។ គួរបញ្ជាក់ដែរថា ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្ដរជាតិចក្រភពខ្មែរមានចម្ងាយ ៤២គីឡូម៉ែត្រ ១៩៥ម៉ែត្រ នឹងរៀបចំជាលើកទី៤ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត