គ្រូ Cam-All Star និង MT-United ត្រូវការឈ្នះរៀងៗខ្លួន ក្នុងជំនួបមិត្តភាពចុងសប្ដាហ៍នេះ

នូ មករា July 14, 2017


ភ្នំពេញ៖ លោក Leonardo Vitorino គ្រូបង្វឹកក្រុម Cambodia All Star និងលោក Totchtawan Sripan គ្រូបង្វឹកជើងឯកលីគកំពូលថៃ Muangthong United បានលើកឡើងថា ក្រុមរបស់ខ្លួនបានត្រៀមលក្ខណៈសម្បត្តិហើយជាស្រេច សម្រាប់ជំនួបមិត្តភាពអន្ដរជាតិលើកទី២ នៅថ្ងៃទី១៦ ខែកក្កដាចុងសប្ដាហ៍នេះ ហើយក៏រំពឹងឈ្នះរៀងៗខ្លួនផងដែរ ។

លោក Leonardo បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនារសៀលថ្ងៃពុធនេះថា លោកពិតជារីករាយ ចំពោះការបង្កើតឲ្យមានការប្រកួតមិត្តភាពនេះឡើង ពិសេសគឺការបានជួបក្រុមខ្លាំងថៃ ។ លោកថា All Star កម្ពុជាបានត្រៀមខ្លួនរួចហើយ ដើម្បីបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុម Muangthong United ហើយនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញកូនក្រុមស្វែងរកជ័យជម្នះ និងធ្វើឲ្យការប្រកួតមិត្តភាពនេះ ក្លាយជាការប្រកួតដ៏ទាក់ទាញពីអ្នកគាំទ្រទៀតផង ។

ដោយឡែកលោក Totchtawan បានថ្លែងថា ខ្លួនបានដឹងច្រើនពីសមត្ថភាពកីឡាកររបស់ក្រុម Cambodia All Star ក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏មានពិសោធន៍ គឺលោក Leonardo ។ ដូច្នេះការប្រកួតមិត្តភាពចុងសប្ដាហ៍នេះ នឹងល្អមើល ហើយទាក់ទាញអ្នកគាំទ្របានច្រើន ។ លោកថា៖ «ខ្ញុំនឹងធ្វើការប្រកួតមិត្តភាពនេះកក្រើក ដោយខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងជ័យជម្នះជាមួយក្រុម Cambodian All Star ដោយគ្មានការលាក់ជើងកីឡាករឡើយ» ។

គួរបញ្ជាក់ថា ក្រុម Muangthong United ធ្លាប់បានមកលេងជាមួយក្រុម Cambodia All Star ម្ដងរួចមកហើយ កាលពីដើមឆ្នាំ២០១៦កន្លងទៅ ដោយបរាជ័យក្រោមថ្វីជើងក្រុមកីឡាករចម្រុះនៃលីគកំពូលកម្ពូជានេះ ក្នុងលទ្ធផល ៤-៣ នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ប៉ុន្ដែជ័យជម្នះរបស់ក្រុម Cambodia All Star ពេលនេះ គឺដឹកនាំដោយលោក ប្រាក់ សុវណ្ណារ៉ា ។ ដូច្នេះចាំមើលចុងសប្ដាហ៍នេះ តើលោក Leonardo អាចបន្ដកំណត់ត្រាយកឈ្នះក្រុមខ្លាំងប្រចាំតំបន់អាស៊ានបានដែរ ឬក៏យ៉ាងណា?

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត