សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបញ្ជូនអត្តពលិក ២រូបទៅហ្វឹកហាត់នៅជប៉ុន

នូ មករា July 14, 2017


ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹកនឹងត្រូវបញ្ជូនកីឡាករ កីឡាការិនីទៅប្រទេសជប៉ុនដើម្បីធ្វើការហ្វឹកហាត់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពបន្ថែមទៀតក្នុងការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍នានានៅលើឆាកអន្តរជាតិក្រោមគំនិតផ្តួចផ្តើមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។

លោកហែម គិរី  អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា សម្រាប់ផែនការ២០១៧ របស់សហព័ន្ធគឺត្រូវបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិថ្នាលទៅប្រទេសក្រៅដើម្បីហ្វឹកហាត់ហើយគិតមកដល់ពេលនេះលោក និងអ្នកគ្រូ Saki Ikuyama បានទំនាក់ទំនងជាមួយជនជាតិជប៉ុន គឺលោក Kanzaki ដែលជាប្រធានអង្គការ Lion Club ដោយសុំឲ្យលោកជួយចំណាយទៅលើការហ្វឹកហាត់ទាំងស្រុងក្នុងទឹកប្រាក់ប្រហែលជាង ៤០០០ដុល្លារអាមេរិក ។ នេះដោយសារតែលោកសំឡឹងឃើញសហព័ន្ធខ្មែរកីឡាហែលទឹកបានខិតខំប្រឹងប្រែងជំរុញ ជាពិសេសមានអ្នកគ្រូ Saki ដែលជាជនជាតិជប៉ុន និងជ្រើសរើសប្រទេសជប៉ុនជាប្រទេសដៃគូហ្វឹកហាត់ហើយលោកក៏សប្បាយចិត្តក្នុងការជួយឧបត្ថម្ភគម្រោងមួយនេះ។

ចំពោះការបញ្ជូនអត្តពលិកហែលទឹកទៅនេះមានរយៈពេល ១៥ថ្ងៃដែលត្រូវហ្វឹកហាត់ ២កន្លែងខុសគ្នាដោយសប្តាហ៍ទី១ ត្រូវហ្វឹកហាត់នៅមហាវិទ្យាល័យ Tokai ឈានចូលសប្តាហ៍ទី២ នៅក្លិបហែលទឹក Jyoetsuseiwa ។ លោកអគ្គលេខាធិការបានបន្តថា៖ «យើងទៅហាត់នៅ មហាវិទ្យាល័យនោះជាមួយក្រុមកីឡាករដែលជាសិស្សរបស់អ្នកគ្រូ Saki ដែលជាគ្រូបង្វឹកមួយរូបដឹកនាំកីឡាករចូលរួមប្រកួតអូឡាំពិកនៅប្រទេសប្រេសុីលដោយទទួលបានមេដាយមាសក្នុងវិញ្ញាសាហែល ២០០ម៉ែត្រកង្កែបនារី ។ សម្រាប់ការបញ្ជូនទៅហ្វឹកហាត់ខាងសហព័ន្ធយកកីឡាករ ១រូប និងកីឡាការិនី ១រូបហើយ ខណៈដែលគណៈកម្មការប្រតិបត្តិសហព័ន្ធកំពុងតែសំឡឹងរកមើលអ្នកមានទេពកោសល្យ និងសមត្ថភាពបន្ថែមទៀត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត