AFF U-15៖ កម្ពុជា បន្ដប៉ះទីម័រម៉ោង ៤៖០០ នាទីរសៀលនេះ

នូ មករា July 14, 2017


ភ្នំពេញ៖ ជូនពរក្រុម U-15កម្ពុជាបន្ដទទួលបានជ័យជម្នះ! ក្រុមជម្រើសជាតិក្រោមអាយុ ១៥ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុមមិនស្គាល់ឈ្នះ U-15ទីម័រខាងកើត នាវេលាម៉ោង ៤៖០០ នាទីរសៀលនេះ នៅកីឡដ្ឋាន Chonburi ប្រទេសថៃ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U-15 Championship 2017 ។ នេះគឺជាប្រកួតទី៣ ក្នុងពូលB របស់ក្រុម U-15កម្ពុជា បន្ទាប់ពីចាញ់យុវជនវៀតណាម ២-១ និងបំបាក់ក្រុម U-15ហ្វីលីពីន ៤-០ ។ តាមរយៈលទ្ធផលកន្លងទៅ គេមើលឃើញថា ក្រុម U-15កម្ពុជា ហាក់មានប្រៀបច្រើនលើក្រុម U-15ទីម័រខាងកើត ស្របពេលក្រុមគោព្រៃជំទង់កម្ពុជានេះ កំពុងត្រូវការឈ្នះ ដើម្បីបង្កើនក្ដីសង្ឃឹមឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ។
បន្ទាប់ពីការប្រកួតនេះ ក្រុមដឹកនាំអតីតគ្រូបង្វឹកក្រុមជម្រើសជាតិឈុតធំកម្ពុជាលោក Lee Tae Hoon នឹងបន្ដជួបក្រុម U-15ប្រ៊ុយណេ នៅថ្ងៃទី១៦-កក្កដា និងចុងក្រោយជួបក្រុម U-15ម៉ាឡេស៊ី នៅថ្ងៃទី១៨-កក្កដា ប៉ុន្ដែចំណោម ៣ប្រកួតនៅសល់ រួមទាំងប្រកួតយប់នេះ ម៉ាឡេស៊ីគឺជាឧបសគ្គធំជាងគេ ដែលក្រុម U-15កម្ពុជា ត្រូវការឈ្នះចាំបាច់ ដើម្បីសម្រេចក្ដីសុបិន្ដរបស់ខ្លួន ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុម U-15កម្ពុជា កំពុងឈរលេខរៀងទី៣ និងមាន ៣ពិន្ទុក្នុងដៃជាបណ្ដោះអាសន្ន តាមពីក្រោយក្រុមយុវជន U-15ម៉ាឡេស៊ី និងវៀតណាម ដែលមាន ៦ពិន្ទុស្មើគ្នា ។ រីឯពូលA វិញ ពេលនេះក្រុមម្ចាស់ផ្ទះ U-15ថៃ កំពុងគ្រប់តំណែងកំពូលតារាង ក្រោយយកឈ្នះ ៣ប្រកួតជាប់គ្នា ខណៈក្រុម U-15មីយ៉ាន់ម៉ា ឈរលេខ២ មាន ៧ពិន្ទុ និងក្រុម U-15អូស្ដ្រាលីឈរលេខ៣ និងមាន ៦ពិន្ទុ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត