បឺត សង្ឃឹម ឡើងសង្វៀន My TV ដើម្បីសាកថ្វីដៃជាមួយជើងខ្លាំងថៃនៅថ្ងៃស្អែកនេះ

នូ មករា July 13, 2017


ភ្នំពេញ៖ នៅលើសង្វៀន My-TV នាថ្ងៃទី១៤ ខែកក្កដាស្អែកនេះមានការប្រកួតប្រដាល់ជាមិត្តភាពរវាងកម្ពុជាជាមួយអ្នកប្រដាល់ថៃចំនួន ២គូ ។ អ្នកប្រដាល់វ័យក្មេងបឺត សង្ឃឹម របស់ក្លិបរ៉ាហាប់ស្វាយប៉ាកដែលមានលោកបឺត សំខាន់ជាគ្រូបង្វឹកនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Vigo Sor Danchai ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។

សង្ឃឹម មានប្រវត្តិប្រកួតចំនួន ៥៤ដង ឈ្នះ ៤០ដង ចាញ់ ១២ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៧ដង ចំណែកឯកីឡាករ Vigo Sor Danchai គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរមិនតិចលើកឡើយ ។ រូបគេមានប្រវត្តិប្រកួតចំនួន ៥៦ដង ឈ្នះ ៤៥ដង ចាញ់ ១១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ៦ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត