ក្រុមអត្តពលិកវ័យក្មេងកម្ពុជា ចេញទៅប្រកួត The 9th ASEAN School Games ថ្ងៃនេះ

នូ មករា July 13, 2017


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះក្រុមកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជាបានចេញដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបូរីហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 9th ASEAN School Games នៅទីនោះ ។ ក្នុងព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ជូនអត្តពលិកលើប្រភេទកីឡាចំនួន ៥ទៅចូលរួមដែលក្នុងនោះប្រភេទកីឡាវាយកូនឃ្លីលើតុ មានកីឡាករ  នាក់ និងកីឡាការិនីចំនួន ៣នាក់ដោយពួកគេនឹងប្រកួតលើវិញ្ញាសាបុរសម្នាក់ទល់ម្នាក់ បុរស, ២នាក់ទល់២នាក់ និងវិញ្ញាសាប្រកួតជាក្រុម ។ ប្រភេទកីឡាអត្តពលកម្មមានកីឡាករ ៤នាក់ និងកីឡាការិនី ២នាក់ដែលនឹងលេងវិញ្ញាសារត់ ២០០ម៉ែត្រនារី, ៤០០ម៉ែត្របុរស, ៨០០ម៉ែត្របុរសនារី, ១.៥០០ម៉ែត្របុរសនារី, រត់បណ្ដាក់ ៤០០ម៉ែត្រ ៤ដងបុរស, រត់ ២០០ម៉ែត្រនារី ឆ្លងកាត់ឧបសគ្គគឺផ្លោះរបង និងកាត់ទឹក និងរត់ ៣០០ម៉ែត្របុរសនារី

 

ប្រភេទកីឡាវាយកូនបាល់មានកីឡាករ នាក់ និងកីឡាការិនី ៤នាក់ដែលលេងលើវិញ្ញាសាម្នាក់ទល់ម្នាក់បុរសនារី, ម្នាក់ទល់ម្នាក់បុរសនារី និងវិញ្ញាសា ២នាក់ទល់ ២នាក់ ។ ចំពោះប្រភេទកីឡាហែលទឹកមានកីឡាករ ៤នាក់ កីឡាការិនី ៣នាក់ដែលប្រកួតលើវិញ្ញាសាហែលរបៀបសេរី ៥០ម៉ែត្រនិង ១០០ម៉ែត្របុរសនារី, ហែលរបៀបមេអំបៅ ៥០ម៉ែត្រ និង ១០០ម៉ែត្របុរសនារី, ហែលរបៀបសេរី ២០០ម៉ែត្របុរសនារី, ហែល៥០ម៉ែត្រ, ១០០ម៉ែត្រ និង២០០ម៉ែត្រ បុរសនារី និងហែលរបៀបកង្កែប ៥០ម៉ែត្រ, ១០០ម៉ែត្រ និង ២០០ម៉ែត្របុរស នារី ។ ប្រភេទកីឡាវាយសីមានកីឡាករ  នាក់ដែលប្រកួតលើវិញ្ញាសាវាយគូ វាយទោល និងប្រកួតជាក្រុមបុរនារី

ឯកឧត្តមព្រំ ប៊ុណ្ណយី ដែលជានាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះបានថ្លែងនៅចំណតអាកាសយានដ្ឋានអន្តរជាតិថា បន្ទាប់ពីទៅដល់នៅថ្ងៃទី១៣ ខែកក្កដានេះ នឹងមានការប្រជុំចំនួន ៣ នៅថ្ងៃទី១៤ ខែកក្កដា ពិសេសគឺកិច្ចប្រជុំគណៈកម្មការបច្ចេកទេសតែម្តង ខណៈដែលពិធីសម្ពោធបើកការប្រកួតក៏ធ្វើនឹងនៅវេលាម៉ោង ៣រសៀលថ្ងៃទី១៤ ខែកក្កដាតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត