ប្រតិភូកីឡាកម្ពុជា ៥២រូបនឹងចេញទៅប្រកួត The 9th ASEAN School Games ស្អែកនេះ

នូ មករា July 12, 2017


ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ការហ្វឹកហាត់អស់ជាច្រើនខែរួចមកបណ្ដាសហព័ន្ធកីឡាចំនួន ៥ប្រភេទគឺ៖ ហែលទឹក វាយកូនបាល់ វាយសី អត្តពលកម្ម  និង វាយកូនឃ្លីលើតុ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកួតដណ្ដើមមេដាយមកជូនជាតិក្នុងព្រឹត្តិការណ៍ប្រកួតកីឡា The 9th ASEAN School Games នៅប្រទេសសិង្ហបូរីដែលក្រុមតំណាងប្រទេសកម្ពុជានឹងចេញដំណើរនៅថ្ងៃទី១៣ ខែកក្កដាស្អែកនេះ ហើយការប្រកួតនឹងបញ្ចប់នៅថ្ងៃទី២១ ខែកក្កដាខាងមុខ ។
 
គួរបញ្ជាក់ថា មុននឹងចេញដំណើរទៅប្រកួតលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានកោះហៅប្រតិភូ និងអត្តពលិកទាំង ៥២នាក់មកជួបសំណេះសំណាលនៅពហុកីឡាដ្ឋានជាតិកាលពីថ្ងៃទី១១ ម្សិលមិញនេះ។ លោកបានមានប្រសាសន៍ថា៖ «ពេលទៅដល់សិង្ហបុរីដែលជាប្រទេសជឿនលឿន និងទំនើបនោះ យើងត្រូវចេះស្រឡាញ់គ្នាដូចពាក្យស្លោកខ្មែរមួយឃ្លាពោលថា នៅផ្ទះម្ដាយទីទៃនៅព្រៃម្ដាយតែមួយ ហើយត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចជោគជ័យឲ្យបាននៅក្នុងការប្រកួត ។»
សូមបញ្ជាក់ដែរថា ប្រភេទកីឡាទាំង ៥ដែលកម្ពុជាបានសម្រេចបញ្ជូនទៅនោះរួមមាន៖ ប្រភេទកីឡាវាយសី មានកីឡាករ ៤ រូប ដែលប្រកួតលើវិញ្ញាសាវាយគូ, វាយទោល និងប្រកួតជាក្រុមបុរ-នារី ។ កីឡាអត្តពលកម្មមានកីឡាករ ៤រូប កីឡាការិនី ២រូបដែលនឹងលេងវិញ្ញាសារត់ ២០០ម៉ែត្រនារី, ៤០០ម៉ែត្របុរស, ៨០០ម៉ែត្របុរស-នារី,  ១.៥០០០ម៉ែត្របុរស-នារី,  រត់បណ្ដាក់ ៤០០ម៉ែត្រ ៤ដងបុរស, រត់ ២០០ម៉ែត្រនារីឆ្លងកាត់ឧបសគ្គគឺផ្លោះរបង និងកាត់ទឹក និងរត់ ៣០០ម៉ែត្របុរស-នារី ។
ចំពោះប្រភេទកីឡាហែលទឹកមាន កីឡាករ ៤ រូប និងកីឡាការិនី ៣ រូបដែលប្រកួតលើវិញ្ញាសាហែលរបៀបសេរី៥០ម៉ែត្រ និង១០០ម៉ែត្របុរស-នារី, ហែលរបៀបមេអំបៅ៥០ម៉ែត្រ, ១០០ម៉ែត្របុរស-នារី, ហែលរបៀបសេរី ២០០ម៉ែត្របុរស- នារី, ហែល ៥០ម៉ែត្រ, ១០០ម៉ែត្រ, ២០០ម៉ែត្រ បុរស-នារី និង ហែលរបៀបកង្កែប៥០ម៉ែត្រ, ១០០ម៉ែត្រ និង២០០ម៉ែត្របុរស នារី ។ ដោយឡែក កីឡាវាយកូនឃ្លីលើតុមានកីឡាករ ៥រូបកីឡាការិនីចំនួន ៣រូបដែលពួកគេនឹងប្រកួតលើវិញ្ញាសាបុរសម្នាក់ទល់ម្នាក់, បុរស ២នាក់ទល់២នាក់ និង វិញ្ញាសាប្រកួតជាក្រុម ។ ចំណែកប្រភេទកីឡាវាយកូនបាល់មានកីឡាករ ៥រូប កីឡាការិនី ៤ រូបដែលលេងវិញ្ញាសា ម្នាក់ទល់ម្នាក់បុរស-នារី និងវិញ្ញាសា ២នាក់ ទល់ ២នាក់ ៕ អត្ថបទទ៖  ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត