AFF U-15៖ តើ U-15កម្ពុជា យក ៣ពិន្ទុពីហ្វីលីពីនបានទេល្ងាចនេះ?

នូ មករា July 12, 2017


ភ្នំពេញ៖ ក្រុមយុវជនក្រោមអាយុ ១៥ឆ្នាំជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិយុវជន U-15ហ្វីលីពីន នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅកីឡដ្ឋាន Chunbori ប្រទេសថៃ ។ ចាំមើលតើលោក Lee Tae Hoon អាចដឹកនាំក្រុមគោព្រៃវ័យក្មេងកម្ពុជានេះ ស្វែងរក ៣ពិន្ទុពីក្រុមកីឡាករមាឌធំហ្វីលីពីនបានដែរ ឬក៏យ៉ាងណា?
នេះគឺជាប្រកួតទី២ ក្នុងពូលB នៃពានរង្វាន់ AFF U-15 Championships 2017 របស់ក្រុម U-15កម្ពុជា បន្ទាប់ពីត្រូវក្រុម U-15វៀតណាម វាយបកយកឈ្នះ ២-១ កាលពីដើមសប្ដាហ៍កន្លងទៅ ។ បន្ទាប់ពីការប្រកួតល្ងាចនេះ ក្រុមយុវជនដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េនេះ នឹងបន្ដជួបក្រុម U-15ទីម័រខាងកើតវិញម្ដង នៅថ្ងៃទី១៤ ខែកក្កដាខាងមុខ ។
គួរបញ្ជាក់ថា បេសកកម្មខាងលើ ក្រុម U-15កម្ពុជា គឺស្ថិតក្នុងពូលB ជាមួយក្រុមយុវជនវៀតណាម, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ និងទីម័រខាងកើត ។ ប៉ុន្ដែបច្ចុប្បន្នក្រុម U-15 វៀតណាម និងម៉ាឡេស៊ី សុទ្ធតែកាន់ ៣ពិន្ទុក្នុងដៃ គ្រប់គ្រងតំណែងកំពូលតារាង ក្រោយយកឈ្នះគូប្រជែងរៀងៗខ្លួន កាលពីថ្ងៃបើឆាកកន្លងទៅ ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត