FFC បង្ហាញបញ្ជីឈ្មោះ All Star ត្រៀមជួប Muangthong United ចុងសប្ដាហ៍នេះ

នូ មករា July 11, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករផ្លូវការនៃក្រុម Cambodia All Star ដើម្បីត្រៀមបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជើងខ្លាំងថៃ Muangthong United នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ។
 
បញ្ជីឈ្មោះក្រុម Cambodia All Star ដែលត្រូវដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Vitorino នេះគឺមានសមាជិក ២៤នាក់ ក្នុងនោះមានកីឡាករបរទេស ៥នាក់ ប៉ុន្ដែពុំមានវត្តមានកីឡាករ ចាន់ វឌ្ឍនាកា ឡើយ ។ ចំពោះសំបុត្រចូលទស្សនាការប្រកួតមិត្តភាពនេះ សហព័ន្ធបានដាក់លក់ពីម្សិលមិញ ក្នុងតម្លៃ ១ម៉ឺនរៀល និង ៥ពាន់រៀល ៕
អត្ថបទ៖ បុត្រា

មតិយោបល់