AFF U-15៖ កម្ពុជារបូត ៣ពិន្ទុ ក្រោយចាញ់វៀតណាម ២-១

នូ មករា July 11, 2017


ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជន U-15កម្ពុជា ត្រូវបានក្រុមយុវជន U-15វៀតណាម វាយបកយកឈ្នះដោយលទ្ធផល ២-១ ដើម្បីទទួលបាន ៣ពិន្ទុពេញ សម្រាប់ប្រកួតបើកឆាកពូលB នៃពានរង្វាន់ AFF U-15 Championships 2017 នៅកីឡដ្ឋាន Chunbori នាប្រទេសថៃកាលពីល្ងាចមិញ ។

ការប្រកួតនេះ ក្រុមដឹកនាំដោយលោក Lee Tae Hoon បានរកគ្រាប់បាល់នាំមុខមុន ដោយកីឡាករ សៀង ចន្ធា ត្រឹមនាទីទី៣ ប៉ុន្ដែត្រូវបានកីឡាករក្រុម U-15វៀតណាម វាយបកបាន ២គ្រាប់វិញ នៅចុងតង់ទី១ និងតង់ទី២ ហើយលទ្ធផលនាំមុខ ២-១ លើក្រុម U-15កម្ពុជា បានរក្សាដល់ចប់ការប្រកួត ។

យ៉ាងណាមិញនេះគ្រាន់តែជាការប្រកួតបើកឆាក ខណៈ U-15កម្ពុជា នៅសល់ ៤ប្រកួតទៀតក្នុងពូលB ក្នុងនោះបន្ទាប់ពីជួប U-15វៀតណាម ក្រុមគោព្រៃវ័យក្មេងកម្ពុជានេះ នឹងត្រូវជួបក្រុម U-15ហ្វីលីពីន នៅថ្ងៃទី១២ ខែមិថុនាស្អែកនេះ នៅកីឡដ្ឋាន Chunbori ដដែល ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត