ជាង ២០០០នាក់ ហើយចុះឈ្មោះរួចរាល់ក្នុងព្រឹត្តិការណ៍ Full Marathon Angkor

នូ មករា July 10, 2017


ភ្នំពេញ៖ គិតមកដល់ពេលនេះមានមហាជនទាំងជាតិ និងអន្តរជាតិជាង ២០០០នាក់ហើយដែលបានចូលរួមចុះឈ្មោះរួចរាល់ដើម្បីត្រៀមខ្លួនចូលរួមប្រកួតរត់ប្រណាំងណាំងកីឡារត់ប្រណាំងម៉ារ៉ាតុង ៤២,១៩៥ គីឡូម៉ែត្រលើកទី៤ ក្នុងទិសដៅប្រមូលថវិកាជួយដល់សកម្មភាពមនុស្សធម៌នាថ្ងៃទី៦ ខែសីហាខាងមុខ។ ខណៈដែល NOCC គ្រោង បើកសន្និសីទកាសែតនាថ្ងៃទី១២ ខែកក្កដាខាងមុខនេះ ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «នៅឆ្នាំនេះ យើងជឿជាក់ថានឹងមានភ្ញៀវជាតិ និង អន្តរជាតិចូលរួមច្រើនលើកពីឆ្នាំមុនទ្វេដង ព្រោះគិតមកដល់ពេលនេះមានអ្នកចុះឈ្មោះរួចរាល់រហូតទៅដល់ ២០០០នាក់ហើយដោយកាលពីឆ្នាំ២០១៦ មានតែ ២៨០០នាក់ប៉ុណ្ណោះ ។» លោកបន្តថា៖ «ព្រឹត្តិការណ៍នេះមានផលប្រយោជន៍ទាំងកីឡា និងទេសចរណ៍ដែលផ្តល់ឲ្យគ្នាទៅវិញទៅមកមិនអាចខ្វះបាន ក្នុងរដូវធ្លាក់ភ្លៀវនេះព្រោះភ្ញៀវទេសចរមានចំនួនថយចុះ ខណៈរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រឲ្យមានព្រឹត្តិការណ៍នេះកើតឡើងជារៀងរាល់ឆ្នាំដើម្បីទាក់ទាញភ្ញៀវឲ្យបានរាប់ពាន់នាក់បន្ថែមទៀត។»
តាមរយៈព្រឹត្តិការណ៍អន្តរជាតិមួយនេះនឹងបានក្លាយជាប្រយោជន៍ថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងកីឡាករ កីឡាការិនីនានា ក្នុងការស្វែងរកថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារចំនួន ២ នៅខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា ជាពិសេសគឺបានបំផុសស្មារតីដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការការពារបរិស្ថាន និងការពារបេតិកភណ្ឌពិភពលោកទៀតផង ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត