ក្រុម Blue Dragon រំពឹងលើកពាន KRE-League ៨០% ក្រោយឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រ

នូ មករា July 10, 2017


ភ្នំពេញ៖ ក្រុមចំណូលថ្មី Blue Dragon បានសម្រេចបំណងឡើងវគ្គ ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Khmer Real Estate League 2017 ហើយ ហើយថែមទាំងមានក្ដីសង្ឃឹមខ្ពស់ក្នុងដំណើរឆ្ពោះទៅប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ និងលើកពានរង្វាន់ក្របខណ្ឌមហាជននេះទៀតផង ។
លោក ម៉ុន ថាវី ប្រធានក្លឹប Blue Dragon បានថ្លែងប្រាប់ក្រុមការងារ CamSports ក្រោយប្រកួតឈ្នះក្រុម Giant ក្នុងជំនួបបង្ហើយកិច្ចវគ្គសន្សំពិន្ទុ ដោយលទ្ធផល ៤-២ កាលពីម្សិលមិញថា ឈានដល់វគ្គ ៤ក្រុមចុងក្រោយ ក្រុមទាំងអស់សុទ្ធតែជាក្រុមខ្លាំង ។ ប៉ុន្ដែលោកនឹងពង្រឹងក្រុមបន្ថែមទៀត ពិសេសលោកនឹងនាំចូលកីឡាករបម្រើ-ប្រយុទ្ធ ២នាក់ ដែលជាអតីតកីឡាករអាជីពមកសម្រួចក្រុមឲ្យបានកាន់តែរឹងមាំ ។ ប្រធានក្លឹបទើបគ្រងជើងជើងឯកពានមហាជនរាជធានីភ្នំពេញ ឆ្នាំ២០១៧នេះ បានបន្ថែមថា៖ «ឈានមកដល់វគ្គនេះ ក្រុមយើងគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ គឺយើងមានតែត្រៀមប្រយុទ្ធយកឈ្នះ ដើម្បីសម្រេចមហិច្ឆតាលើកពានឲ្យបាន ។ ហើយខ្ញុំសង្ឃឹម ៨០% ក្រុម Blue Dragon នឹងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយសង្ឃឹម ៧០% ក្រុមខ្ញុំនឹងលើកពាន KRE-League រដូវកាលថ្មី ឆ្នាំ២០១៧នេះ» ។
គួរបញ្ជាក់ថា ក្រុម Blue Dragon នឹងត្រូវជួបក្រុមបាយ័ន នៅក្នុងវគ្គ ១/២ផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៦ ខែកក្កដាខាងមុខ ។ ក្រុមបាយ័ន ក៏ជាក្រុមខ្លាំងមួយដែរ ប៉ុន្ដែកាលពីជួបគ្នាក្នុងវគ្គសន្សំពិន្ទុ ក្រុមនេះបានបរាជ័យក្រោមថ្វីជើងក្រុម Blue Dragon ដោយលទ្ធផល ៣-១ ឯណោះ ។ ចំណែកគូប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រមួយគូទៀត គឺក្រុម Khmer United ត្រូវជួបក្រុមនិស្ស័យ ប៉ុន្ដែកាលពីល្ងាចមិញ ក្រុមទាំងពីរបានជួបគ្នាលើកចុងក្រោយក្នុងវគ្គសន្សំពិន្ទុ ដោយក្រុម Khmer United យកឈ្នះ ៣-១ ។ ដូច្នេះក្រុម Khmer United និង Blue Dragon សុទ្ធតែមានសង្ឃឹមខ្ពស់ក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រ ។
 
 ជាងនេះទៅ គេបានរកឃើញបេក្ខភាពប្រជែងពានរង្វាន់ The Top 5 ដែលជាពានថ្មី ដើម្បីលើកទឹកចិត្តដល់ក្រុមមិនបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ក្នុងនោះមានក្រុម Avatar ឈរលេខ៥ មាន ២៩ពិន្ទុ, ក្រុមយុវជនខេត្តកំពង់ចាម ឈរលេខ៦ មាន ២៦ពិន្ទុ, ក្រុមណារីតា ឈរលេខរៀងទី៧ មាន ២៥ពិន្ទុ និងក្រុម V.Train ឈរលេខរៀងទី៨ មាន ២២ពិន្ទុ ។ ៤ក្រុមនេះនឹងធ្វើការប្រកួតខ្វែងគ្នា ដើម្បីស្វែងរកក្រុមទទួលបានជ័យជម្នះ ដើម្បីជួបគ្នាប្រជែងពានដ៏កម្រលើកដំបូងនេះតែម្ដង ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត