ក្លឹប Johor Darul Ta'zim របស់ប្រទេសម៉ាឡេស៊ីគ្រោងជើងឯក AFC Cup Champions 2015!!!

លី រិទ្ធី November 1, 2015


ការប្រកួតពានរង្វាន់ AFC Cup Champions ដែលជាពានរង្វាន់បាល់ទាត់លំដាប់ទី ២ នៃតំបន់អាស៊ីដែលរៀបចំឡើងដោយ Asian Football Confederation (AFC) ឆ្នាំនេះឈានដល់រដូវកាលទី ១២ ហើយ។ ការប្រកួតក្នុងឆ្នាំនេះត្រូវរៀបចំឡើងចាប់ពីថ្ងៃទី ៩ ខែ កុម្ភៈរហូតដល់ថ្ងៃទី 31 តុលា 2015។ ក្លឹប Al-Qadsia ជាក្លឹបកាពារជើងឯកតែឆ្នាំនេះប៉ុន្តែត្រូវបានធ្លាក់នៅវគ្គពាក់កណ្តាលដោយបន្ទាប់ពី Kuwait Football Association ត្រូវបានពិន័យដោយ FIFA។ ការប្រកួតក្នុងឆ្នាំនេះមានក្លឹបចូលរួមសរុប 32 ក្លឹបដែលត្រូវប្រកួតជម្រុះក្នុងពូល ហើយក្លឹប ២ ដែលឈនៅកំពូលតារាងនឹងមានសិទ្ធឆ្លងទៅជម្រុះជាបន្ត។ ឆ្លងការប្រកួតជាច្រើនខែយើងបានរកឃើញក្លឹប ២ ដែលនឹងត្រូវប្រកួតដំណ្តើមជើងឯកក្នុងឆ្នាំនេះគឺក្លឹប Istiklol របស់ប្រទេស Tajikistan និងក្លឹបដែលតំណាងឲ្យប្រទេសម៉ាឡេស៊ីនោះគឺក្លឹប Johor Darul Ta’zim។

នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក្លឹបទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមកព្រមទាំងបានបង្ហាញបច្ចេកទេសលេងយ៉ាងល្អផងដែរ។ តែក្លឹប Johor Darul Ta’zim របស់ប្រទេសម៉ាឡេស៊ីមានសំណាងជាងដោយកីឡាករខ្សែបម្រើកណ្តាល Leandro Velazquez ស៊ុតបញ្ជូលទីបានសម្រេចនៅនាទីទី ២៣ ដែលជួយឲ្យក្លឹប Johor Darul Ta’zim ក្លាយជាក្លឹបនៃប្រទេសម៉ាឡេស៊ីដំបូងគេបង្អស់ឈ្នះពានរង្វាន់ AFC Cup Champions។ ចំណែកឯពានរង្វាន់កីឡាករល្អជាងគេបានទៅលើកីឡាករ Safiq Rahim។

ចង់ដឹងថាក្លឹបទាំងពីរលេងបានល្អដល់កម្រិតណាទស្សនវីដេអូ Highlights ទាំងអស់គ្នា!

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត