កម្ពុជា នឹងចុះអនុស្សារណៈជាមួយប្រទេសចំនួន ១៣ដើម្បីអភិវឌ្ឍន៍ប្រដាល់សកល

នូ មករា July 7, 2017


ភ្នំពេញ៖ ប្រតិភូសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាដែលមានលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយេន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និងលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ បានប្រាប់ឱ្យដឹងថា ក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ដែលនឹងចាប់ផ្ដើមនាខែក្រោយនេះ សហព័ន្ធប្រដាល់សកលកម្ពុជានឹងធ្វើការចុះ MOU ជាមួយនឹងបណ្ដាប្រទេសទាំង១៣ ក្នុងទិសដៅពង្រឹងទាំងបច្ចេកទេស ធ្វើការផ្លាស់ប្ដូរបទពិសោធន៍ និងគុណភាពទៅវិញទៅមក ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅក្នុងព្រឹតិ្តការណ៍ប្រកួត 2017 ASBC Asian Confederation Youth Boxing នៅប្រទេសថៃដោយមានការចូលរួម ពីប្រធានសមាគមប្រដាល់សកលថៃ និងជាអនុប្រធានប្រដាល់សកលអាស៊ី អគ្គលេខាធិការសមាគមប្រដាល់សកលថៃ និង អនុប្រធានប្រដាល់សកលមីយ៉ាន់ម៉ាផងដែរ ។ លោក ប៊ុយ សុភ័ណ្ឌ បានមានប្រសាសន៍បន្តថា៖ «ការប្រជុំផ្តួចផ្តើមបង្កើត MOU នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ១១ ក្នុងតំបន់អាស៊ាន និងប្រទេសមួយចំនួននៅតំបន់អាស៊ីដើម្បីអភិវឌ្ឍកីឡាប្រដាល់សកលនៅក្នុងទ្វីបអាស៊ីដែលមានប្រទេសហត្ថលេខីសរុបចំនួន ១៣ប្រទេស រួមមានប្រទេសទាំង ១១ ក្នុងតំបន់អាស៊ាន ប្រទេសប៊ូតាន់ និងប្រទេសនេប៉ាល់ ហើយគ្រោងនឹងរៀបចំពិធីចុះ MOU ជាផ្លូវការនៅអំឡុងពេលការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ ក្នុងខែសីហា នៅប្រទេសម៉ាឡេស៊ី ។

ការចុះ MOU នេះផ្តោតលើការរៀបចំការប្រកួតលក្ខណៈតំបន់អាស៊ានកម្រិតយុវជនដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ក៏ដូចជាការរៀបចំហ្វឹកហាត់រួមគ្នា “Training Camp” ដើម្បីបំប៉នកម្រិតបច្ចេកទេសរបស់កីឡាករ-ការិនី ត្រៀមចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានា។ ក្រៅពីកិច្ចភាក្សាលើការចុះ MOU នេះ លោក Pichai Chunhavajira ប្រធានសមាគមប្រដាល់សកលថៃ និងជាអនុប្រធានប្រដាល់សកលអាស៊ី ក៏សន្យាផ្តល់សម្ភារៈហ្វឹកហាត់ដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នាពេលអនាគតតាមការស្នើសុំរបស់ភាគីកម្ពុជា ផងដែរ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត