គ្រូក្លឹប Celtic នឹងចែករំលែកបទពិសោធន៍ដល់ក្រុមភ្នំពេញក្រោនស្អែកនេះ

នូ មករា July 2, 2017


ភ្នំពេញ៖ គ្រូបង្វឹកក្លឹបបាល់ទាត់ Celtic ២រូប រួមមានលោក Graham Diamond និងលោក Paul-John Corr ដែលជាក្លឹបជើងឯកប្រចាំប្រទេសស្កត់ឡែន និងជាក្លឹបល្បីមួយនៅទ្វីបអឺរ៉ុប នឹងធ្វើការចែករំលែកបទពិសោធន៍ដល់ក្រុមឈុតធំ និងក្រុមយុវជន ក្លឹបភ្នំពេញក្រោន នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ។ នេះបើតាមយោងតាមការជូនដំណឹងរបស់ក្លឹមជើងឯកលីកកំពូលកម្ពុជា ៦សម័យកាលនេះ ។

គួរបញ្ជាក់ថា លោក Graham និងលោក Paul បានធ្វើដំណើរមកដល់កម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ហើយក៏បានចែករំលែកបទពិសោធន៍ដល់ក្រុមបាល់ទាត់មួយចំនួនផងដែរ រួមមានក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីជាដើម ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត