English Premier League សប្តាហ៍នេះពិតជាអស្ចារ្យ​!

នូ មករា October 31, 2015


ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស English Premier League សប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ១១ ហើយ។ សម្រាប់សប្តាហ៍នេះផងដែរ ក្លឹបតោខៀវ Chelsea ដែលជាជើងឯករដូវកាលមុននោះបច្ចុប្បន្នកំពុងតែឈរនៅលេខ ១៥ នឹងបើកកីឡដ្ឋានរបស់ខ្លួនដើម្បីទទួលភ្ញៀវ ក្លឹបហង្សក្រហម Liverpool ដែលឈរនៅចំណាត់ថ្នាក់លេខ ៩ មាន ១៤ ក្រោយ ១០ ប្រកួតកន្លងទៅ។ ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតមួយដ៏ធំប្រចាំសប្តាហ៍នេះដែលក្លឹបទាំងពីរសុទ្ធតែត្រូវការពិន្ទុដូចគ្នា។

Chelsea Vs Liverpool

នៅមានគូរល្អជាច្រើនទៀតដូចក្លឹប Crystal Palace ទទួលភ្ញៀវក្លឹបបិសាចក្រហម Manchester United, Swansea City ទទួលក្លឹបកាំភ្លើងធំ Arsenal ស្របពេលដែលក្លឹបកំពូលតារាងបច្ចុប្បន្ន Manchester City ទទួលភ្ញៀវ Norwich City។

Crystal V Man UTD

Man City Vs Norwich

ខាងក្រោមនេះជាតារាងកាលវិភាគប្រកួត English Premier League សម្រាប់សប្តាហ៍ទី ១១៖

Full Fixture

 

អត្ថបទ៖ រិទ្ធី

រូបភាព៖ Barclays Premier League​

មតិយោបល់