លោក ញ៉ែម ថ្ថាវី៖ «បេស្បលនឹងមាន​សមត្ថភាពអាច​ប្រកួត​ប្រជែង​ដណ្តើម​កិត្តិយស​ជូនជាតិ​បានក្នុង​ឆ្នាំ២០២១»

នូ មករា July 4, 2017


ភ្នំពេញ៖ ដើម្បីបង្ហាញសមត្ថភាពដល់រដ្ឋាភិបាលកម្ពុជាឱ្យជឿជាក់ថា ប្រភេទកីឡាប៉េស្បល ពិតជាខ្លាំង និងអាចដណ្ដើមមេដាយបាននៅក្នុងឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ សហព័ន្ធកីឡាដែលកើតបានរយៈពេលជាង ១៥ឆ្នាំនេះបានបង្ហាញជំនឿចិត្ត និងផែនការរបស់ខ្លួនក្នុងការដណ្ដើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមនៅឆ្នាំ ២០២១។ នេះបើតាមប្រសាសន៍របស់លោក ញ៉ែម ថ្ថាវី ប្រធាន​សហព័ន្ធ​កីឡា​បេស្បល​កម្ពុជា។ លោកបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹង កីឡាករការិនីថ្នាល កាលពីសប្ដាហ៍មុន ដើម្បី​ប្រាប់​ឲ្យ​ពួកគេ​ដឹងពី​ប្រវត្តិ​របស់​កីឡា​បេស្បល ពិសេស​ជំរុញ​ឲ្យ​ក្មេងៗ​ទាំង​នេះ​ខំ​ហ្វឹកហាត់ និង​ប្រកួត ដើម្បី​រក​អ្នកមាន​ទេពកោសល្យ​ពិតប្រាកដ ត្រៀមការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ។

 ប្រធានសហព័ន្ធរូបនេះ បានមានប្រសាសន៍បែបនេះថា៖ ​«កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​សុីហ្គេមនៅ​ឆ្នាំ២០២៣ អុីចឹង​យើង​ចង់​ប្រាប់​ឲ្យ​ពួកគេ​បាន​ដឹង និង​ត្រូវតែ​ត្រៀម​ខ្លួន​ពីពេល​នេះ​តទៅ គឺធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា យើង​មាន​សមត្ថភាព អាច​ប្រកួត​ប្រជែង​ដណ្តើម​កិត្តិយស​ជូនជាតិ​បានក្នុង​ឆ្នាំ២០២១ ដើម្បី​យើង​បាន​លេង​នៅ​ឆ្នាំ ២០២៣»។


ជាមួយគ្នានេះដែរ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បេស្បល​កម្ពុជាលោក អ៊ាន ភារ៉ា ក៍បានលើកទិសដៅ​សម្រាប់ការត្រៀមប្រជែងយកមេដាយដែលថា៖ «នេះជា​ដំណាក់កាល​ទី ១ ដែល​យើង​បាន​ជ្រើសរើស​អត្តពលិក ហើយការ​ជ្រើសរើស​នេះ យើង​មើល​ទៅលើ​ទឹកដៃ និង​សមត្ថភាព​របស់​ពួកគេ តាមរយៈ​ការប្រកួត​នៅតាម​ក្លិប​នីមួយៗ ដែល​ក្នុង​ខែៗ អាច​ធ្វើ​ឡើង​ចំនួន ២ ដង ហេតុនេះ​ខ្ញុំ​គិតថា ចំនួន​ដែល​បាន​ជ្រើសរើស​នេះ អាច​បាន ៦០ ភាគរយ​ហើយ សម្រាប់​អ្វីដែល​យើង​ត្រៀម​ស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​ដាក់​ក្រុម​យុវជន​ថ្នាល​របស់​យើង ចូលរួម​ហ្វឹកហាត់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឹន​កីឡា»។

លោក ញ៉ែម ថ្ថាវី បាន​បញ្ជាក់​បន្ថែម​លើការ​ជ្រើសរើស​អត្តពលិក​ថ្នាល​នេះ​ទៀត​ថា៖ «នៅ​តាម​ប្រភេទ​អាយុ U15 និងU18 គឺ​យើង​កំណត់​យក​តែ ២៥ នាក់​ទេ អុីចឹង​សម្រាប់​ក្រុម U15 ដែល​មាន​រហូតដល់ ៤៨ នាក់​នោះ យើង​នឹង​ធ្វើការ​ប្រកួត​ជម្រុះ នា​ថ្ងៃទី ២៣ ដល់​ទី ២៩ ខែតុលា ខាងមុខ ចំណែក​ក្រុម U18 ដែល​ទើប​បាន ១៣ នាក់ គឺ​មក​ពីក្លិប​នៅ​តាម​ខេត្ត​មួយ​ចំនួន​ទៀត ដូចជា​នៅ​ព្រះវិហារ និង​បាត់ដំបង ជាដើម មិនទាន់​បញ្ជូនឈ្មោះ​កីឡាករ​ឲ្យ​មក​យើង​ទេ»៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត