ថ្នាលតូចៗរបស់កីឡាហាប់​គីដូ ៦នាក់ប្រឡងជាប់​ខ្សែ​ក្រវាត់​ពណ៌​ត្នោត​

នូ មករា July 4, 2017


ភ្នំពេញ៖ នេះជាលើកទី៩ហើយ ដែលសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានប្រគល់​​ខ្សែ​ក្រវាត់​​ និងការប្រគល់​វិញ្ញា​បនបត្រ​ដល់​សិស្ស​ហាប់​គី​ដូ​ ក្នុង​កម្រិត​ពណ៌​ត្នោត​ បន្ទាប់​ពី​ហ្វឹក​ហាត់​អស់ ​រយៈ​ពេល​១៥​ខែ​ កន្លង​មកនៅ​ក្នុង​បរិវេណ​ សាលា​ប្រ៊ីដស្តុន​ បឹង​ត្របែក​ បន្ទាប់​ពី​ពួក​គេ​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​រួច​មក​។ លោក​គង់​ ចាន់​ធីណា​ ជា​គ្រូ​បង្វឹក ​និង ​ជាអគ្គ​លេខាធិការ​សហព័ន្ធកីឡា​ខ្មែរ​ហាប់គីដូកម្ពុជា បានមានប្រសាសន៍ថា៖ ​«សិស្ស​គុន ដែល​ទទួល​បាន​ខ្សែ​ក្រវាត់​ទាំង​៦​រូប​នេះ​ បាន​ហ្វឹក​ហាត់​ផ្ទាល់​ជា​មួយ​លោក ​ជា​រៀង​រាល់​ម៉ោង​៨​យប់​នៅ​ទី​ធ្លា​សាធារណៈ​នៅ​ជិត​ផ្សារ​សុវណ្ណា​ ក្បែរ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​។ សិស្ស​គណ​ដែល​ទទួល​បាន​បំពាក់​ខ្សែ​ក្រ​វាត់​​ពណ៌​ត្នោត​នេះ​មាន​គួច ​សេង​ឃាង​, គួច​ សេងហ្គង​, ស៊ឹម​ សុបញ្ញា​,​ អឹុង​ ជុងហៃ​, អឹុង​ វឌ្ឍនា​ និង​អឹុង​ ប៊ុន​មាន​។» លោកបានបន្ថែមថា៖ «កម្រិត​ខ្សែ​ក្រ​វាត់​ពណ៌​ត្នោត​នេះ​ ត្រូវ​ឆ្លង​កាត់​​ការ​ហ្វឹក​ហាត់​ និង​ទទួល​បាន​ខ្សែ​ក្រវាត់​ជា​បន្ត​បន្ទាប់​មាន​​​ពណ៌ស លឿង ទឹក​ក្រូច បៃតង​ និង​ខៀវ​ ទើប​មក​ដល់​ពណ៌​ត្នោត​នេះ​»​។

​លោកបន្តថា៖ «សព្វថ្ងៃ​នេះ​ទូ​ទាំង​ប្រទេស ​មាន​ក្លិបកីឡា​ហាប់​គី​ដូ​មាន​ចំនួន​៥ ​ដែល​ក្នុង​នោះ​មាន មួយ​ក្លិប​នៅ​ខេត្ត​បាត់​ដំបង និង​ក្នុង​រាជ​ធានី​ភ្នំពេញ ​ចំនួន​៤​ក្លិប​។ លោកបញ្ជាក់បន្ថែមទាក់ទងនឹង កម្រិតខ្សែក្រវ៉ាត់ថា៖ «ចំពោះ​កម្រិត​ខ្សែ​ក្រវាត់​ មាន​កម្រិត​ចំនួន ​៨​លំដាប់ ពី​ ស​រហូត​ខ្សែក្រវាត់​ខ្មៅ​ពី​ ១​ជាន់​ដល់​១០ជាន់​​ បច្ចុប្បន្ន​ហាប់​គី​ដូ​កម្ពុជា​ មាន​​មនុស្ស​តែ​ម្នាក់​គត់​ដែល​​មាន​ខ្សែ​ក្រវាត់​​ ១០​ដាន់ គឺ​​លោក​សាន ​គឹម​ស៊ាន​។​ កម្រិត​ ៩​ដាន់​មាន​ ១​រូប​​គឺ​លោក​សេង​ ប៊ុន​សុង​ នៅ​សហ​រដ្ឋ​អាមេរិក​ កម្រិត​៨​ដាន់​មិន​ទាន់​មាន​នៅ​ឡើយ​។​ ចំណែក​ឯ​ខ្សែ​ក្រវាត់ ​៧​ដាន់​មាន​៣រូប​ កម្រិត​៦​ដាន់មាន​១រូប និង​ចាប់​ពី​៥​ដាន់​ចុះ​ទៅ​១ដាន់​មាន​ច្រើន​រូប​។» សូមបញ្ជាក់ថា កីឡា​ហាប់​គី​ដូ​មាន​ប្រភព​មក​ពី​សាធារណ​រដ្ឋ​កូរ៉េ ​ជា​ក្បាច់​គុន​ មួយ​ដែល​ហូរ ​ចូល​មក​ស្រុក​ខ្មែរ ​អំឡុង​ចុង​ទសវត្សរ៍ ​ឆ្នាំ​​១៩៦០​ និង​១៩៧៣​ ហើយវាជាប្រភេទកីឡា ​ប្រយុទ្ធ​មួយ​បែប​ដែល​មាន​យុទ្ធ​វិធី​ប្រយុទ្ធ​មាន​ស្នៀត ​និង​ក្បាច់​ការពារ​ខ្លួន​បាន​យ៉ាង​ល្អ​បំផុត​។ គួរបញ្ជាក់ផងដែរថា ថ្នាលទាំង ៦នាក់ ដែលប្រឡងជាប់ ខ្សែក្រវ៉ាត់ និង ​សិស្ស​គណផ្សេងទៀត ​នឹង​ទទួល​​បាន​ទីតាំង​ហ្វឹក​ហាត់​មួយ​សម​រម្យ​នៅ​ក្នុង​ស្តាដ​អូឡាំ​ពិក​ គឺ​នៅ​ទីលាន​សូហ្វ​តេន្និស​កម្ពុជា​តែ​ម្តង​ ដែល​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​ជា ​ប៊ុន​ហេង​ ប្រធាន​អង្គ​ភាព​កីឡា​ក្រ​សួង​មហា​ផ្ទៃ​ និង​ជា​​អនុ​ប្រធាន​សហ​ព័ន្ធ​កីឡា​ខ្មែរ​ហាប់គីដូ​៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត