កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០១៩

នូ មករា July 5, 2017


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ព្រហ្ម ឌិន អនុប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជាបានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០១៩ ខាងមុខនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតប៉េតង់ជើងឯកពិភពលោក ។


លោកមានប្រសាសន៍បែបនេះកាលពីរសៀលថ្ងៃទី៤ ខែកក្កដាម្សិលមិញបន្ទាប់ពីបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ដោយនាំយកពាន «ជាប្រទេសដែលគ្រប់គ្រង និងរៀបចំការប្រកួតកីឡាប៉េតង់បានល្អជាងគេ» ពីសហព័ន្ធប៉េតង់អន្តរជាតិផងដែរ ។ សូមបញ្ជាក់ថា នៅចុងឆ្នាំ២០១៧នេះ កម្ពុជានឹងបញ្ជូនមន្ត្រី ក៏ដូចជាអ្នកបច្ចេកទេសរបស់ខ្លួនទៅកាន់ប្រទេសចិនជាទីប្រារព្ធការប្រកួតជើងឯកប៉េតង់ពិភពលោកនោះ ។


បន្ទាប់មកទៀត នៅដើមខែមករាឆ្នាំ២០១៨ខាងមុខ សហព័ន្ធប៉េតង់អន្តរជាតិនឹងបញ្ជូនមន្ត្រីរបស់ខ្លួនមកជួយបណ្ដុះបណ្ដាលមន្ត្រី និងអ្នកបច្ចេកទេសកម្ពុជាដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះជើងឯកពិភពលោកឆ្នាំ២០១៩ វិញម្តង ។ ការបណ្តុះបណ្ដាលនោះមាន ៣កម្រិតដោយបែងចែកតាមសមត្ថភាពរបស់អ្នកចូលរួមម្នាក់ៗ ពោលគឺនរណាមានសមត្ថភាពរៀនបានកម្រិតណាគឺរៀនទៅតាមកម្រិតនោះ ។

ពាក់ព័ន្ធជាមួយនឹងពានពិភពលោកដែលសហព័ន្ធកីឡាប៉េតង់កម្ពុជាទទួលបាននេះគឺជាពានទី៧ ហើយបើគិតក្នុងតំបន់អាស៊ានកម្ពុជាគឺជាប្រទេសទី៣ ដែលបានទទួលពាននេះ ។ នេះជាការឲ្យដឹងតាមរយៈលោក ប៊ូ ជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាដែលទើបតែត្រឡប់មកពីទីក្រុងម៉ាកសីយ៍ប្រទេសបារាំងដើម្បីទទួលពានរង្វាន់នេះពីសហព័ន្ធប៉េតង់អន្តរជាតិដែរនោះ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត