ម្ចាស់ពាន KRE-League បន្ថែមពានថ្មីលើវគ្គ ១/២ផ្ដាច់ព្រ័ត្រ

នូ មករា July 5, 2017


ភ្នំពេញ៖ ដើម្បីលើកទឹកចិត្តក្រុមមិនបានឡើងវគ្គ ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ Khmer Real Estate League 2017(KRE-League) ស្ថាបនិកបង្កើតពាននេះ លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បានសម្រេចបង្កើតពានរង្វាន់ថ្មីមួយទៀត គឺពានរង្វាន់ The Top 5 សម្រាប់ក្រុមឈរលេខរៀងទី៥ រហូតដល់លេខ៨ ធ្វើការប្រកួតប្រជែងក្រោយបញ្ចប់វគ្គសន្សំពិន្ទុ ។

ការប្រកាសបន្ថែមពានប្លែកមួយនេះ ធ្វើឡើងស្រពេលពានអាជីពចម្រុះ KRE-League 2017 បានបញ្ចប់ការប្រកួតសន្សំពិន្ទុ ១៤សប្ដាហ៍កន្លងទៅ ហើយនៅសល់តែមួយសប្ដាហ៍ទៀត នឹងបញ្ចប់វគ្គសន្សំពិន្ទុ ។ ប៉ុន្ដែបច្ចុប្បន្នគេបានរកឃើញក្រុមដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមានក្រុមក្រុម Khmer United, Blue Dragon, បាយ័ន និងក្រុមនិស្ស័យ ដែលសុទ្ធមានពិន្ទុដាច់ឆ្ងាយពីគូប្រជែងដទៃ បើទោះបីមួយប្រកួតក្នុងដៃក្ដី ។

ចំពោះពានរង្វាន់ The Top 5 នឹងប្រើរូបមន្ដប្រកួតខ្វែងគ្នា ដោយក្រុមឈរលេខរៀងទី៥ ត្រូវជួបក្រុមឈរលេខរៀងទី៨ ខណៈក្រុមឈរលេខរៀងទី៦ និងទី៧ ត្រូវជួបគ្នា នៅថ្ងៃទី១៦ ខែកក្កដា ។ បន្ទាប់មកក្រុមទទួលបានជ័យជម្នះពីការប្រកួតនេះ នឹងត្រូវជួបគ្នា នៅថ្ងៃទី២៣ ខែកក្កដា លើទីលានដំរីសដូចគ្នា ។ ប៉ុន្ដែពេលនេះ គេនៅមិនទាន់កំណត់បានក្រុមលេខ៥ ដល់លេខ៨ នៅឡើយទេ គឺរង់ការប្រកួតសន្សំពិន្ទុចុងក្រោយ នាចុងសប្ដាហ៍នេះសិន ។

ដោយឡែកចំពោះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាការប្រកួតខ្វែងរវាងក្រុមខ្លាំង ៤ក្រុមកំពូលតារាងនោះ ក៏មិនទាន់ច្បាស់ថាក្រុមណា ត្រូវជួបក្រុមណាដែរ ដោយសារនៅសល់មួយប្រកួតរៀងៗខ្លួន តែកម្មវិធីប្រកួតវគ្គដ៏សំខាន់នេះ អាចនឹងធ្វើឡើងនៅកីឡដ្ឋានបាល់ទាត់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី១៦ និងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត