ពាន AFF U-15៖ ក្រុម U-15កម្ពុជា ប៉ះក្រុមខ្លាំងវៀតណាមដើមសប្ដាហ៍ក្រោយ

នូ មករា July 6, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៥ឆ្នាំ 2017 AFF U-15 Championships នឹងចាប់ផ្ដើមការប្រកួតជម្រុះតាមពូលនាចុងសប្ដាហ៍នេះ ប៉ុន្ដែក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៥ឆ្នាំកម្ពុជា(U-15) នឹងបើកឆាកការប្រកួតពូលB នាដើមសប្ដាហ៍ក្រោយយ ដោយត្រូវជួបក្រុម U-15វៀតណាម ដែលជាក្រុមខ្លាំងប្រចាំតំបន់នៅលើទឹកដីថៃ ។ ពាននេះនឹងចាប់ផ្ដើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែកក្កដានេះ លើទឹកដីម្ចាស់ផ្ទះថៃ ។

ប៉ុន្ដែនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ គឺជាការប្រកួតពូលA ដែលមាន ៦ក្រុមចូលរួមស្មើនឹង ៣ប្រកួត ។ បន្ទាប់មកពូលB នឹងធ្វើការប្រកួតបន្ដ នៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ ដោយមាន ៣ប្រកួតដូចគ្នា គ្រាដែលក្រុម U-15កម្ពុជា ដែលដឹកនាំដោយលោក Lee Tao Hoon ត្រូវជួបក្រុមខ្លាំង U-15 វៀតណាម ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះមាន ១២ប្រទេសចូលរួម ហើងបែកចែកជា ២ពូល ក្នុងមួយពូលមាន ៦ក្រុម ដើម្បីធ្វើការប្រកួតជម្រុះ ហើយក្រុមសន្សំពិន្ទុបានច្រើនជាងគេ ២ក្រុមក្នុងពូលនីមួយៗ ត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចំពោះសមាសភាពក្រុមពូលA រួមមានក្រុមម្ចាស់ផ្ទះ U-15ថៃ, ឡាវ, មីយ៉ាន់ម៉ា, សិង្ហបុរី, ឥណ្ឌូនេស៊ី និងក្រុមភ្ញៀវអូស្ដ្រាលី ។ រីឯពូលB គឺមាន U-15កម្ពុជា, វៀតណាម ទីម័រខាងកើត ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ៕

អត្ថបទ៖ បុត្រា

មតិយោបល់