ខ្លាំង ប៉ះខ្លាំង៖ ទ័ព ណាត់ស្វាយរៀង កម្ដៅសាច់ដុំ មុនប៉ះគ្នាផ្លូវការចុងខែកក្កដា

នូ មករា June 30, 2017


ភ្នំពេញ៖ ក្រុមកំពុងឈរលំដាប់កំពូលតារាង នៃលីគកំពូលកម្ពុជា ក្រសួងការពារជាតិ និងក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី៣០ ខែមិថុនានេះ នៅកីឡដ្ឋានស្ដាតចាស់ ។ នេះគឺជាការប្រកួតកម្ដៅសាច់ដុំដ៏សំខាន់ ស្រពេលក្រុមខ្លាំងទាំងពីរ ត្រូវជួបគ្នាក្នុងជើងទី២ នៃលីគកំពូលកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ពោលគឺក្រោយរំសាយក្រុមជម្រើសជាតិកម្ពុជា គ្រាដែលកាលពីជួបគ្នាជើងទី១ លើទឹកដីក្រសួងការពារជាតិ ក្រុមទាំងពីរបានត្រឹមបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ០-០ ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ២៨ពិន្ទុ ជាមួយលទ្ធផល ១៣ប្រកួតឈ្នះ៨ ស្មើ៤ និងចាញ់១ ហើយតាមពីក្រោយដោយក្រុមក្រសួងការពារជាតិ កំពុងកាន់ ២៧ពិន្ទុក្នុងដៃឈរលេខរៀងទី២ បន្ទាប់ពីឆ្លងកាត់ ១៣ប្រកួតដូចគ្នា ឈ្នះ៨ ស្មើ៣ និងចាញ់ ២ប្រកួត ៕
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត