ជា សំនៀង និង សូត្រប៊ុនធី ត្រៀមខ្លួនទទួលថៃនៅសង្វៀនហ្គេនស្ប៊ើក

នូ មករា June 29, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២រូបគឺជា សំនៀង មកពីក្លិបទ័ពឆ័ត្រយោង៩១១ និង សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកបានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ថៃលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នៅយប់ថ្ងៃទី១ ខែមិថុនា។ ជា សំនៀង ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត ថាន់វ៉ា (Yorth Thanwa) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ សំនៀងមួយរយៈនេះការប្រកួតរបស់គេជួបជោគជ័យបានច្រើនដោយសារតែគេឧស្សាហ៍បានទទួលជ័យជម្នះ ។ តាមពិត សំនៀងមានវ័យច្រើនហើយតែគេបានព្យាយាមហ្វឹកហាត់ដែលតាមរយៈការហ្វឹកហាត់នេះមានអ្នកប្រដាល់ជើងថ្មីមិនតិចទេដែលសន្លប់ក្រោមស្នាដៃសំនៀង ។ គេជាអ្នកប្រដាល់ដែលមានកែងមុត ជង្គង់ស្រួចនិងចិត្តរបស់គេក្លាហានណាស់ ។


ចំពោះយ៉ត ថានវ៉ាវិញក៏មិនអន់ដែរគេធ្លាប់ក្នុងកម្មវិធីធំោរបស់ទូរទស្សន៍នៅប្រទេសថៃ ។ កណ្ដាប់ដៃ ទាត់ និងជង្គង់ជាអាវុធដែលគេប្រើបានយ៉ាងមានប្រសិទ្ធិភាពណាស់ ។ ពេលនេះអ្នកខ្លាំងជួបអ្នកខ្លាំងមិនដឹងថាខាងណារបួសខាងណាសន្លប់ហើយក៏មិនដឹងថានរណាឈ្នះនរណាចាញ់ដែរ ។

សូត្រ ប៊ុនធីវិញនោះត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះផា យ៉ាកឡេក (Pha Yaklek) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ប៊ុនធីមួយរយៈនេះគេបានក្លាយជាអ្នកប្រដាល់ដែលលំបាករកគូប្រកួតហើយ ។ ជាមួយនឹងស្នៀតកែងដ៏មុត និងជង្គង់ស្រួចនោះកម្ពស់របស់គេក៏មានប្រៀបលើគូប្រកួតទៀតផង ។មួយរយៈនេះមានអ្នកប្រដាល់ថៃមិនតិចទេដែលមានរបួសដោយសារអ្នកប្រដាល់កម្ពុជារូបនេះ ។ តែផា យ៉ាកឡេកក៏មិនមែនជាអ្នកប្រដាល់ដែលងាចមើលរំលងបានឡើយ ។ អ្នកប្រដាល់ថៃរូបនេះមិនសូវចូលចិត្តលេងកែងក៏ពិតមែនតែទម្ងន់ជើង និង កណ្ដាប់ដៃរបស់គេមិនស្រួលទប់ទល់នោះទេ ជាមួយគ្នានេះល្បឿននៃការវ៉ៃចេញរបស់គេកឺលឿនអស្ចារ្យណាស់មិនតែប៉ុណ្នោះចម្ងាយនៃការវ៉ៃចេញរបស់គេទាំងដៃទាំងជើងគឺឆ្ងាយទោះបីកម្ពស់របស់គេចាញ់ប្រៀបប៊ុនធីក៏ដោយ ។ ចាំមើលនរណាឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត