Anderson Silva ត្រលប់ចូលសង្វៀនវិញជាមួយនឹងជ័យជម្នះ

គឹមហុក March 3, 2015


ចំពោះលោកអ្នកដែលនិយមចូលចិត្តទស្សនាការប្រកួតកីឡា UFC ប្រាកដជាបានជ្រាបច្បាស់ហើយថា កាលពីចុងខែធ្នូ 2013 កន្លងទៅនោះ កីឡាករ Anderson Silva ដែលជាកីឡាករ UFC ម្នាក់ដ៏ល្បីល្បាញបានរងរបួសយ៉ាងធ្ងន់ក្នុងអំឡុងពេលប្រកួតដោយសារតែរូបគេ​បានយកស្មងជើងទៅទាត់ប៉ះជង្គង់របស់ដៃគូប្រកួត​ដែលបានបណ្តាលឲ្យស្មងជើងរបស់គេបានបាក់នៅនឹងកន្លែងតែម្តងជាហេតុធ្វើឲ្យរញ្ជួយដល់​បេះដូងអ្នកទស្សនាកម្មវិធីប្រដាល់ UFC ​ជា​ខ្លាំង​។

Anderson Silva

Anderson Silva

ក្រោយពីហេតុ​ការណ៍​ថ្ងៃ​នោះ កីឡាករ Anderson Silva បានទៅជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលរបួសរបស់ខ្លួន។ ដោយខណៈពេលកំពុងតែសម្រាកព្យាបាលរបួសនោះមានពាក្យ​​លេចឮថាគេ​នឹងចូលនិវត្តន៍​ហើយពោលគឺនឹងឈប់​ធ្វើការប្រកួតបន្ត​ទៀតដោយសារតែ​មុខ​របួសនោះ​ ប៉ុន្តែពាក្យទាំងនោះសុទ្ធតែជាពាក្យចចាមអារ៉ាម​តែប៉ុណ្ណោះ។

កីឡាករ​ Silva ពិតជាត្រូវចំណាយពេលយូរក្នុងការព្យាបាលរបួសរបស់ខ្លួន​ ប៉ុន្តែមានរបាយការណ៍​ជាច្រើនបានបញ្ជាក់ថា គេ​នឹងត្រឡប់មកកាន់ពិភព UFC វិញ។ ព្រោះថ្វីត្បិតតែគ្រូពេទ្យបានបញ្ជាក់ថាឆ្អឹងជើងរបស់ គេ​បាក់មែន ប៉ុន្តែអាចតវិញបានហើយនឹងអាចធ្វើចលនាបានធម្មតាវិញព្រោះសរសៃឈាមមិនបានប៉ះពាល់​ខ្លាំង​នោះឡើយ។ ក្រោយសម្រាកព្យាបាលរបួសអស់រយៈពេលជិតមួយឆ្នាំរួចមក កីឡាករ Anderson Silva បានត្រលប់មកហ្វឹកហាត់ដើម្បីត្រៀមប្រកួតជាមួយកីឡាករ Nick Diaz នាដើមឆ្នាំ 2015 នេះ។

អ្វីដែលពិសេសនោះគឺ កាលពីពេលថ្មីៗនេះកីឡាករ Anderson Silva បានត្រលប់មកសង្វៀន UFC វិញដែលជួបជាមួយកីឡាករ Nick Diaz ក្នុងការប្រកួតប្រភេទទម្ងន់ Middleweight។​កីឡាករទាំងពីរសុទ្ធតែធ្វើបានល្អដូចគ្នាដោយបានបញ្ចប់ការប្រកួតទាំង 5 ទឹក។ ប៉ុន្តែចុងក្រោយអ្នកដែលទទួលបានជ័យជម្នះនោះគឺ Anderson Silva។ ការឈ្នះរបស់កីឡាករ Anderson Silva ទៅលើកីឡាករ Nick Diaz គឺឈ្នះដោយពិន្ទុ 49-46,​50-45,​50-45។​ ក្រោយការឈ្នះកីឡាកររូបនេះនិយាយថា៖ “ការឈ្នះនេះពិតជាសំខាន់ណាស់ចំពោះខ្លួនខ្ញុំផ្ទាល់ចំពោះគ្រួសារ ក៏ដូចជាចំពោះប្រជាជនប្រ៊េស៊ីលទាំងអស់ផងដែរ។”

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត