ច្រឹង ពលរដ្ឋ៖ ការប្រមូលកម្លាំងមិនបានល្អ ទើបនាំឲ្យ U-22កម្ពុជា ចាញ់មីយ៉ាន់ម៉ា ៤-១

នូ មករា June 29, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា បានរបូត ៣ពិន្ទុហើយ សម្រាប់ប្រកួតបើកឆាកពានរង្វាន់ KBZ Bank Cup 2017 បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា ដោយលទ្ធផល ៤-១ នៅកីឡដ្ឋានធូវូណា របស់មីយ៉ាន់ម៉ាកាលពីយប់មិញ ។
ជាមួយនឹងការបរាជ័យនេះដែរ កីឡាករ ច្រឹង ពលរដ្ឋ បានលើកឡើងថា គឺដោយសារការប្រមូលកម្លាំងមិនបានល្អ ។ ខ្សែបម្រើរកបាន ១គ្រាប់ក្នុងជំនួបខាងលើបន្ដថា៖ «បញ្ហាសំខាន់នាំឲ្យយើងទទួលលទ្ធផលមិនបានល្អ គឺកម្លាំង ដែលធ្វើការប្រមូលផ្ដុំកម្លាំងមិនបានល្អ..។ ប៉ុន្ដែមីយ៉ាន់ម៉ា គឺពិតជាធ្វើបានល្អ សហការគ្នាបានល្អ ដូច្នេះយើងនឹងកែតម្រូវចំណុចខ្វះខាត ដើម្បីត្រៀមការប្រកួតបន្ទាប់» ។

គួរបញ្ជាក់ថា ក្រោការបរាជ័យនេះ ក្រុម U-22កម្ពុជា នឹងត្រូវជួបក្រុម Japan Universiad របស់ជប៉ុន នៅថ្ងៃទី៣០ ខែមិថុនាស្អែកនេះ នៅកីឡដ្ឋាន ធូវូណា ប្រទេសមីយ៉ាន់ម៉ាដដែល ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត