NOCC បង្ហាញផែនការជោគជ័យ ៤ ចំណុចសម្រាប់សុីហ្គេម ២០២៣

នូ មករា June 28, 2017


ភ្នំពេញ៖ ក្រោយពីប្រជុំអស់រយ:ពេលមួយល្ងាចកាលពីថ្ងៃទី២៧ ខែមិថុនាម្សិលមិញរួចមក លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញផែនការជោគជ័យឆ្ពោះទៅកាន់ការដណ្តើមបានមេដាយក្នុងព្រឹតិ្តការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣ ។

ផែនការទាំង ៤នោះរួមមាន៖ ១. យកចិត្តទុកដាក់សហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីរៀបចំការប្រកួត SEA GAMES ឲ្យទទួលបានជោគជ័យ។ ពិសេសថ្នាក់ដឹកនាំសហព័ន្ធជាតិត្រូវទៅចូលរួមសង្កេតការណ៍ដកស្រង់បទពិសោធន៍​ ។ ២. កំណែទម្រង់សហព័ន្ធកីឡាជាតិ ដោយ NOCC ត្រូវធ្វេីឲ្យបានដោយមុឹងម៉ាត់បំផុត និងប្រកបដោយប្រសិទ្ធភាពដោយគ្មានការរាំងស្ទះ និងសូមបន្តគាំទ្រក៏ដូចជាសហការយ៉ាងពេញទំហឹង ពីក្រសួងអប់រំ យុវជន និងកីឡា ពីព្រោះពេលវេលាកាន់តែខ្លីហេីយ។ ៣. បង្កេីតគណៈកម្មាធិការរៀបចំការប្រកួត SEAG 2023 ឲ្យបានឆាប់រហ័ស ។ ៤. កំណត់យកឆ្នាំ២០២០ វាយតម្លៃចុងក្រោយអំពីលក្ខណៈសម្បត្តិរបស់សហព័ន្ធកីឡាជាតិនីមូួយៗ ដើម្បីកំណត់ពីការត្រូវដកចេញ និងដាក់បញ្ចូលក្នុងកម្មវិធីប្រកួត SEA Game ឆ្នាំ២០២៣ ជាផ្លូវការ។

គួរបញ្ជាក់ផងដែលថា កិច្ចប្រជុំកាលពីម្សិលមិញនោះ មានការចូលរួម ក្រោមអធិបតី ឯ.ឧ បណ្ឌិត ថោង ខុន និងសមាជិកប្រតិបត្តិរួមមាន៖ ឯ.ឧ នាយឧត្តមសេនីយ៍ សៅ សុខា, ឯ.ឧ នុត សាអាន, ឯ.ឧ វ៉ាត់ ចំរេីន, ឯ.ឧ តែម មុឺន, ឯ.ឧ សំ សោភ័ណ និងលោកជំទាវ ម៉ក់ វណ្ណសុីថា ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត