ក្លិបប្រដាល់ពន្លឺសាមគ្គីខេត្តបាត់ដំបងបានទទួលការឧបត្ថម្ភពីសហព័ន្ធប្រដាល់គុនខ្មែរ

នូ មករា June 28, 2017


ភ្នំពេញ៖ ក្លិបប្រដាល់ពន្លឺសាមគ្គីខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះបានទទួលនូវសំភារៈហ្វឹកហាត់ពីសហព័ន្ធប្រដាល់គុនខ្មែរដែលមានលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនជាប្រធាន ។ លោកតែម ម៉ឺនរួមជាមួយមន្ត្រីរបស់លោកដែលមានលោកម៉ិល កាដូជាអគ្គលេខាធិការលោក ហេង សុឃន ទីប្រឹក្សាសហព័ន្ធប្រដាល់គុនខ្មែរកាលពីពេលថ្មីៗនេះបានយកសម្ភារៈហ្វឹកហាត់មួយចំនួនព្រមទាំងអង្ករ និងថវិកាទៅប្រគល់ដល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដែលមានលោកសៅ ធិនជាម្ចាស់ក្លិបនិងលោកសៅ ប៊ុនធឿនជាគ្រូបង្វឹក។

ក្លិបនេះបានទទួលនូវភាពល្បីល្បាញតាមរយៈអ្នកប្រដាល់ដ៏ល្បីឈ្មោះចៅ ចេកអាំង និងពេជ្រ ប៊ុនធឿន ប៉ុន្តែពួកគេបានលាលែងពីសង្វៀនប្រដាល់ទៅហើយ។ សព្វថ្ងៃនេះក្លិបនេះហាក់ដូចជាមិនសូវមានអ្នកប្រដាល់ល្អៗដូចមុនឡើយ ។  លោក ម៉ិល កាដូ អគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់គុនបុរាណខ្មែរបានឲ្យដឹងថាលោក តែម មុឺន និងសហការីបាននាំយកសំភារៈសម្រាប់ហ្វឹកហាត់ជូនដល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងមានស្រោមដៃសម្រាប់ហាត់ និងប្រកួត, ខ្នើយសម្រាប់ទាត់ និងដាល់, សាក់សម្រាប់ទាត់ និងដាល់, ឧបករណ៍សម្រាប់ពាក់ការពារទ្រូង និងចង្កេះ ។សម្លៀកបំពាក់កីឡាមានចំនួន ២០ឈុតអង្ករ ២០០គីឡូក្រាម និងថវិការសម្រាប់ទ្រទ្រង់ក្លិប ១.០០០.០០០រៀល ។ ក្រៅពីនោះកីឡាករចំនួន ៣០នាក់ក៏បានទទួលការឧបត្ថម្ភក្នុងម្នាក់ៗ ២០.០០០រៀលទៀតផង ។ គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះសហព័ន្ធក៏បានយកសំភារៈបែបនេះទៅប្រគល់ជូនក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដែរដោយសំភារៈទាំងនោះបានមកពីការជួយឧបត្ថមរបស់លោកហេង សុឃន ជាទីប្រឹក្សាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត