លោកមៀច សុផាន់ណា៖ «មក! អ្នកណាខ្លាំងហៅមកបាញ់ស្របច្បាប់ជាមួយសហព័ន្ធបាញ់កាំភ្លើង!»

នូ មករា June 28, 2017


ភ្នំពេញ៖ លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានប្រកាសហៅបណ្តាអ្នកនិយមបាញ់បោះសេរីមកចូលរួមជាមួយសហព័ន្ធដើម្បីបញ្ចប់ការប្រើប្រាស់អាវុធបែបអាណាធិបតេយ្យដែលមិនបានផ្តល់ផលវិជ្ជមានចំពោះសង្គមជាតិឡើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្នុងអង្គសន្និបាតវិសាមញ្ញាជ្រើសតាំងឱ្យបន្តតំណែងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងអាណត្តិថ្មី
លោកមៀច សុផាន់ណា បានមានប្រសាសន៍បែបនេះថា៖ «សហព័ន្ធមានគោលបំណងរួមចំណែកកាត់បន្ថយការប្រើប្រាស់អាវុធខុសច្បាប់ គឺចង់ឲ្យអ្នកពូកែបាញ់កាំភ្លើងប្រើជំនាញខ្លួនដើម្បីជួយដល់វិស័យកីឡា។ អុីចឹងអ្នកណាដែលខ្លាំងខាងបាញ់បោះនៅក្រៅ សូមមកចូលរួមបាញ់ស្របច្បាប់ជាមួយនឹងសហព័ន្ធយើង គឺបានទាំងសុខភាព និងមានស្នាដៃល្អ សម្រាប់ចេញទៅប្រកួតដណ្ដើមមេដាយមកជូនជាតិទៀតផង។»
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញមានករណីបាញ់បោះកើតមានជាញឹកញាប់នៅតាមទីសាធារណៈ ហើយភាគច្រើននៃអ្នកបាញ់ទាំងនោះជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាមានកីឡាការិនីតែ ៦នាក់ប៉ុណ្ណោះប្រចាំសហព័ន្ធដែលពួកគេទាំងនេះសុទ្ធសឹងជាមន្ត្រីកងកម្លាំងប្រដាប់អាវុធ។ តាមការគ្រោងទុក នាថ្ងៃអនាគតសហព័ន្ធនេះនឹងជ្រើសរើសក្រុមកីឡាករ រួមទាំងបើកទូលាយឲ្យជនស៊ីវិលដែលមានជំនាញខាងបាញ់កាំភ្លើងចូលរួម ពោលគឺពេលសហព័ន្ធរៀបចំប្រព័ន្ធគ្រប់គ្រងរួចរាល់ជាស្ថាពរ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត