ប្រដាល់សកលថៃ អញ្ជើញញកម្ពុជាចូលរួម ASBC Asian Youth Boxing Championships 2017

នូ មករា June 27, 2017


ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅកាន់ការពង្រឹងវិស័យកីឡាប្រដាល់សកលកម្ពុជាដែលទើបតែបំបែកខ្លួនចេញពីសហព័ន្ធប្រដាល់គុនខ្មែរនោះ ថ្នាក់ដឹកនាំ កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឱ្យប្រភេទកីឡានេះទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អនៅក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាពិសេគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣។ នៅក្នុងការពង្រឹងទាំងសកម្មភាព និងបច្ចេកទេសនោះ អគ្គលេខាធិការរបស់សហព័ន្ធ រួមដំណើរជាមួយនឹងប្រធានត្រូវបានសហព័ន្ធប្រដាល់សកលរបស់ថៃអញ្ញើញឱ្យចូលរួមធ្វើជាភ្ញៀវកិត្តិយសនៅក្នុងការប្រកួត “ASBC Asian Youth Boxing Championships 2017” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ។
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោកប៊ុយ សុភ័ណ្ឌ បានមានប្រសាសន៍ឱ្យដឹងថា៖ «នាខែកក្កដា ខាងមុខនេះ គឺយើងទៅចូលរួម ត្រឹមជាភ្ញៀវតែប៉ុណ្ណោះ គឺមិនប្រកួតឡើយ ដោយសារតែសហព័ន្ធប្រដាល់កម្ពុជា ទើបតែបំបែកខ្លួន ហើយក្រសួងអប់រំយុវជន និងកីឡា មិនមានគោលការណ៍ក្នុងការជួយឧបត្តម្ភ លើសពីពីនេះទៅទៀត មកដល់សព្វថ្ងៃសហព័ន្ធប្រដាល់មិនទាន់មានបណ្ដាក្រុមហ៊ុនណាជួយឧបត្តម្ភនៅឡើយដែរ ទើបយើងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ជូនកីឡាករទៅចូលរួមប្រកួត ។»
លោកបន្តថា៖ «តែសម្រាប់ការចូលរួមលើកនេះ បើទោះបីយើងមិនបានប្រកួតមែន តែយើងនឹងធ្វើការអង្កេតមើល ការរៀបចំការប្រកួតលក្ខណៈអន្តរជាតិរបស់គេទុក ទាំងបច្ចេកទេស និងគុណភាពរបស់គេ ដើម្បីទុកជាបទពិសោធន៍មួយសម្រាប់សហព័ន្ធ។ មិនត្រឹមតែប៉ុណ្ណោះ ការអញ្ជើញរបស់ប្រធានសហព័ន្ធកីឡាប្រដាល់សកលថៃ និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់សកលអាស៊ីនោះ ក៏ជាកិច្ចពិភាក្សាលើការពង្រឹង កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកីឡាប្រដាល់សកលនៃប្រទេសទាំងពីរផងដែរ។ លោកសង្កត់ធ្ងន់ថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងស្នើសុំឱ្យភាគីថៃជួយលើការហ្វឹកហាត់របស់កីឡាករថ្នាល ក៏ដូចជាផ្គត់ផ្គង់សម្ភារៈហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិកម្ពុជាផងដែរ ៕

Pradal Serey – Khmer Boxing

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត