Khmer United ទម្លាក់ Avatar ពី Top-4 ដើម្បីកក់កៅអី ១/២ផ្ដាច់ព្រ័ត្រពាន KRE-League

នូ មករា June 26, 2017


ភ្នំពេញ៖ ក្រុមម្ចាស់ពាន Khmer United ដែលដឹកនាំដោយលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពាន Khmer Real Estate League 2017 បានផ្ដួលក្រុមខ្លាំង Avatar ដោយលទ្ធផល ៤-២ ដើម្បីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) គ្រាដែល Avatar បានខ្ទាតចេញពីកៅអី ៤ក្រុមកំពូលតារាង(Top-4) នៅក្នុងការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១៣ កាលពីម្សិលមិញ ។
    
 ក្រុម Khmer United បានឆ្លងកាត់ ១៣ប្រកួតឈ្នះ១០ ស្មើ២ និងចាញ់១ ហើយរកបាន ៣២ពិន្ទុ ដោយនៅសល់ ២ប្រកួតក្នុងដៃ ។ យ៉ាងណាមិញក្រុមជើងឯករងឆ្នាំចាស់មួយនេះ បានកក់កៅអីវគ្គបន្ដរួចហើយ ហើយក្រុម Blue Dragon ក៏បានកក់កៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រផងដែរ បន្ទាប់ពីផ្ដួលក្រុមបាសាក់ ក្នុងលទ្ធផល ៣-២ ដើម្បីទទួលបាន ៣២ពិន្ទុស្មើគ្នា ។
ដោយឡែកលទ្ធផលសប្ដាហ៍ទី១៣ ចំនួន ៦ប្រកួតផ្សេងទៀត រួមមានក្រុមនិស្ស័យ បានយកឈ្នះ Anvayar ដោយលទ្ធផល ៣-១ ដើម្បីពង្រឹងកៅអីលេខ៣ និងមាន ២៨ពិន្ទុ គ្រាដែលក្រុមបាយ័ន បានបំបាក់ក្រុមកូនខ្មែរ ដោយលទ្ធផល ៥-០ ដើម្បីឡើងទៅឈរលេខរៀងទី៤ ជាថ្មី ដោយមាន ២៥ពិន្ទុក្នុងដៃ ។
 
 ក្រុមយុវជនកំពង់ចាម ឈ្នះខ្លាស ៣-០, ក្រុម V.Train យកឈ្នះក្រុម Havas ៣-១, ក្រុម Giank លត់ក្រុម HHK ៨-២, ក្រុមណារីតា លត់ក្រុម Goodhill ៥-០ ៕
អត្ថបទ៖ បុត្រា

មតិយោបល់