បងប្អូនត្រកូល «ឃីម» ឈ្នះទាំងខ្សែក្រវាត់ ប្រមូលទាំងប្រាក់រង្វាន់ពីសង្វៀន CNC និងអាសុីអាគ្នេយ៍

នូ មករា June 26, 2017


ភ្នំពេញ៖ ក្នុងសប្ដាហ៍កន្លងមកនេះបងប្អូនត្រកូល «ឃីម» បានប្រមូលប្រាក់រង្វាន់ពីសង្វៀនចំនួន២ គឺសង្វៀន CNC និងសង្វៀនអាស៊ីអាគ្នេយ៍ ដោយនាគខ្មៅ ឃីម ឌីម៉ា បានឈ្នះក្នុងការប្រកួតផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ភេសជ្ជៈគោជល់លើសង្វៀន CNC នាយប់ថ្ងៃទី២៤ ខែមិថុនា​ លើអ្នកប្រដាល់ឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយឯកច្ឆន្ទគឺចៅក្រមទាំង ៥សុទ្ធតែផ្ដល់ពិន្ទុឲ្យឌីម៉ាឈ្នះសារ៉ាទាំងអស់ ។

ជាមួយនឹងជ័យជម្នះនេះឃីម ឌីម៉ា បានក្លាយជាម្ចាស់ខ្សែក្រវាត់គោជល់រជ្ជកាលទី៧ ដែលមានទឹកប្រាក់រង្វាន់អមចំនួន ២០.០០០.០០០រៀលគឺប្រហាក់ប្រហែលនឹង ៥.០០០ដុល្លារ ។ ជាមួយគ្នានេះដែរប្អូនប្រុសរបស់ឃីម ឌីម៉ាគឺ ឃីម បូរ៉ាដែលប្រកួតលើសង្វៀនអាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី២៥ ខែមិថុនាជាមួយអ្នកប្រដាល់ថៃ Phat Numnoeng នោះក៏ដណ្ដើមបានប្រាក់រង្វាន់បន្ថែមពីលើលុយតម្លៃខ្លួនចំនួន ១លានរៀលបន្ថែមទៀត ។

គួរបញ្ជាក់ថា ការប្រកួតនេះក្រុមហ៊ុនស្រាអាឡិចហ្សង់បានដាក់លក្ខខណ្ឌថាក្រៅពីលុយតម្លៃខ្លួនហើយនោះ ក៏នឹងមានប្រាក់រង្វាន់សម្រាប់ការប្រកួតក្នុងរង្វង់ ៣ទឹកគឺពីទឹកទី១ ដល់ទឹកទី៣ បើនរណាផ្ដួលអ្នកប្រដាល់ថៃបាននោះគេនឹងបានរង្វាន់លើកទឹកចិត្តបន្ថែមពីលើលុយតម្លៃខ្លួន ១លានរៀលទៀត ។ ចាប់តាំងពីមានការប្រកាសបែបនេះមិនទាន់មាននរណាដណ្ដើមយកលុយនេះបានឡើយទើបតែមានឃីម បូរ៉ា ម្នាក់ប៉ុណ្ណោះ ។ បូរ៉ាប្រើជង្គង់ផ្ដួល Phat Numnoeng ឲ្យតដៃលែងរួចនៅមុនស្នូរជួងបញ្ចប់ទឹកទី ៣ តែម្ដង ។ លោកហេង ប៊ុនឃីម ដែលជាឧ៍ពុក និងជាគ្រូបង្វឹករបស់ឌីម៉ា និង បូរ៉ាបានចាត់ទុកថានេះជាសំណាងមហាសំណាងដែលកូនប្រុសរបស់លោកទាំង ២ សម្រេចបានជោគជ័យបែបនេះ ។ គួរបញ្ជាក់ដែរថា នេះគឺជាខ្សែក្រវាត់ទី២ ហើយដែលឌីម៉ាដណ្ដើមបានជាប់ៗគ្នាតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត