អត្តពលិកតេក្វាន់ដូ ២រូបប្រកួតយកមេដាយពិភពលោកថ្ងៃនេះ ខណៈ ស៊ន សៀវមុី ប៉ះកីឡាការិនីក្រិច នៅថ្ងៃពុធ

នូ មករា June 25, 2017


ភ្នំពេញ៖ នាថ្ងៃនេះកីឡាករមួយរូប និងកីឡាការិនីមួយរូបរបស់កម្ពុជានឹងត្រូវប្រកួតប្រជែងដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ជើងឯកតេក្វាន់ដូពិភពលោក (WTF World Taekwondo Championship 2017) នៅប្រទេសកូរ៉េ ខណៈដែលការប្រកួតបានចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនាដែលមានប្រទេស ១៨៦ ចូលរួម និងមានអត្តពលិក ១៦០០ នាក់។
បើតាមការប្រកាសក្នុង page facebook របស់ខេមរៈសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាបានឱ្យដឹងថា នៅថ្ងៃនេះកីឡាករ វ៉ាន់ ឫទ្ធី នឹងប្រកួតជាមួយនឹងកីឡាករ Sawadogo Faysal ក្នុងប្រភេទទម្ងន់ -៧៤គីឡូក្រាម រីឯកីឡាការិនី អ៊ុនវិន សុចិរង្សី ប្រកួតជាមួយកីឡាការិនី Dallaire Lebleanc Camille មកពីប្រទេសកាណាដាក្នុងប្រភេទទម្ងន់ -៤៩គីឡូក្រាម។ ចំណែក កីឡាការិនីឆ្នើមរបស់កម្ពុជា និងជាម្ចាស់មេដាយមាសតេក្វាន់ដូអាស៊ីឆ្នាំ២០១៤ ស៊ន សៀវម៉ី នឹងត្រូវប្រកួតជាមួយកីឡាការិនីមកពីប្រទេសក្រិកនៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៧ខាងមុខ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត