សមាជិកប្រតិបត្តិថ្មីរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងប្តេជ្ញាពង្រឹងកីឡាមួយនេះឲ្យកាន់តែខ្លាំង!

នូ មករា June 23, 2017


ភ្នំពេញ៖ នារសៀលថ្ងៃទី ២៣ ខែមិថុនា នេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីប្រកាសតែងថ្មីសមាជិកប្រតិបត្តិកីឡាបាញ់កាំភ្លើងថា សមាជិកប្រតិបត្តិថ្មីសុទ្ធសឹងជាអ្នកដែលជួយការអភិឌ្ឍន៍កីឡាបាញ់កាំភ្លើងកម្ពុជាឥឲ្យកាន់តែរីកចម្រើនថែមទៀត ក្នុងគោលដៅពង្រឹងវិស័យកីឡាមួយនេះឱ្យខ្លាំងដូចបណ្ដាលប្រទេសជិតខាង ។

 លោកបានបន្ថែមថា៖ «យើងបានខិតខំប្រឹងប្រែងប្រមូលផ្តុំអ្នកដែលស្រលាញ់សហព័ន្ធនេះចេញដំណើរបានទៅល្អប្រសើរប្រកបដោយជោគជ័យ ហើយនឹងក្លាយទៅជាកីឡាមួយរួមចំណែកក្នុងវិស័យកីឡាកម្ពុជាជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងវិស័យទេសចរណ៍ ដើម្បីបង្ហាញទៅកាន់សាធារណមតិ ក៏ដូចជាប្រជាពលរដ្ឋថាយើងអាចគ្រប់គ្រងអាវុធជាតិផ្ទុះបាន។»

ជាមួយនឹងពិធីប្រកាសតែងតាំងនេះសមាសភាពថ្មីរួមមាន៖ ឧត្តមសេនីយ៍ឯក ចាប ភក្តី, ឧត្តមសេនីយ៍ឯក ប៊ុត សុភាព, លោក Guy Porre, លោកសាមុីឌី ស៊ីវឌ្ឍនា, ឧត្តមសេនីយ៍ឯក ធាន ប៊ុន សេង, ឧត្តមសេនីយ៍ឯក នុត សវនា, ឧត្តមសេនីយ៍ឯក សុខ ខេមរិន, លោក ទេព រិទ្ធិវិទ្ធ ជាអនុប្រធាន, ឯលោកវ៉ាត់ ចំរើន ជាសមាជិកកិត្តិយស ។

ចំណែកលោក ហូ សិទ្ធិគុណ ជាអគ្គលេខាធិការសហព័ន្ធ, លោក ម៉ៅ សុវង្ស, លោកស្រីឧត្តមសេនីយ៍ទោ ស៊ុំ សុខា, លោក Pily Wong, លោក វុត្ថា ប៉ុណ្ណារិទ្ធ ជាអគ្គលេខាធិការរង, លោក គុជ វណ្ណៈ អគ្គហិរញ្ញិក, ឧត្តមសេនីយ៍ទោ លីវ សុផាណារិទ្ធ, លោក សុខ សង្វា ជាសមាជិកកិត្តិយស, ឧត្តមសេនីយ៍ទោ អ៊ិន សាវុធ, លោក សុខ សារុំ, លោក នួន ភក្តី, លោកទិត វិសិដ្ឋ ជាសមាជិក, លោក Thomes Bovet, លោក Hubert Staberhofer និងលោក Sylvain Voget ជា Technical admitter ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត