អ្នកគ្រូបង្វឹកក្រុម U-14 ភ្នំពេញក្រោន ចូលរួមវគ្គបណ្តុះបណ្តាលនៅសៀងហៃដើម្បីពង្រឹងសមត្ថភាពបន្ថែម

នូ មករា June 23, 2017


សៀងហៃ៖ កញ្ញា ឈឿន នីផា ដែលជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៤ឆ្នាំរបស់ភ្នំពេញក្រោន កំពុងតែស្ថិតនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធី AFC Women’s Tutors Course ដែលត្រូវបានរៀបចំជាលើកដំបូងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាសុី និងមានសិក្ខាកាមជាង ២០រូបសុទ្ធសឹងតែជាគ្រូបង្វឹកស្ត្រីនៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាសុីនេះ ។

វគ្គសិក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹងបន្ថែម ក៏ដូចជាផ្សព្វផ្សាយនូវទេពកោសល្យរបស់ក្រុមគ្រូបង្វឹកស្ត្រីដើម្បីជំរុញឲ្យពួកគេក្លាយជាគ្រូបង្វឹកបាល់ទាត់ប្រកបដោយវិជ្ជាជីវៈខ្ពស់ពោរពេញដោយភាពជាអ្នកដឹកនាំ និងជាគំរូក្នុងសកម្មភាពអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅតំបន់អាសុី ។ ក្នុងវគ្គនេះមានការចូលរួមធ្វើបទបង្ហាញ និងបណ្តុះបណ្តាលដោយលោកស្រី Vera Pauw មកពី UEFA និងលោក Wim Koevermans អនុប្រធានផ្នែកបច្ចេកទេសនៃសហព័ន្ធបាល់ទាត់ទ្វីបអាសុី ដោយពួកគេទាំងពីរនឹងលើកឡើងនូវបទពិសោធន៍ព្រមទាំងវិធីសាស្ត្រល្អៗក្នុងការគ្រប់គ្រង ឬដឹកនាំក្រុមជម្រើសជាតិផងដែរ ។

ជាមួយនឹងក្តីរីករាយ ក៏ដូចជាជំនឿចិត្តខ្ពស់ កញ្ញាឈឿន នីផា ដែលកំពុងកាន់សញ្ញាបត្រគ្រូបង្វឹក AFC B-licence ដែរនោះ រំពឹងថានឹងទទួលបានចំណេះដឹង ព្រមទាំងបច្ចេកទេសល្អៗថែមទៀតពីការចូលរួមដ៏មានសារៈប្រយោជន៍នេះ ដើម្បីជាជំនួយក្នុងការពង្រឹងសមត្ថភាពជាគ្រូបង្វឹកបាល់ទាត់របស់ខ្លួន ។ គួររំលឹកដែរថា អ្នកគ្រូនីផា ក៏តែងតែត្រលប់មកពីប្រទេសសិង្ហបុរីដែរ ជាទីដែលកូនក្រុមរបស់នាងបានបង្ហាញនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍  Soccer Sixes Tournament ខណៈដែលពួកគេមានវ័យជាមធ្យមត្រឹម ១២ឆ្នាំ ប៉ុន្តែមានសមត្ថភាព និងទេពកោសល្យគួរឲ្យកោតសរសើរ ក៏ដូចជាទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីអ្នកចូលរួមជាច្រើន ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត