លីគកំពូលកម្ពុជាបន្ដសម្រាករយៈពេល ៥សប្ដាហ៍ ចាប់ពីចុងសប្ដាហ៍នេះទៅ

នូ មករា June 23, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា នឹងសម្រាករយៈពេលជាងមួយខែ ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ចុងខែកក្កដា ទើបបន្ដការប្រកួតឡើងវិញ ។ នេះបើយោងតាមកម្មវិធីប្រកួតផ្ដល់ជូនដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ជុំវិញការសម្រាករយៈពេលវែងនេះ គឺដោយសារក្រុមជម្រើសជាតិកម្ពុជា មានបេសកកម្មធំៗចំនួន ៣ ដើម្បីបំពេញលើឆាកអន្ដរជាតិ រួមមានការប្រមូលផ្ដុំក្រុម U-22 ត្រៀមចូលរួមប្រកួតពាន KBZ Bank Cup 2017 នៅមីយ៉ាន់ម៉ាចុងខែមិថុនានេះ ការប្រមូលផ្ដុំក្រុម Cambodian All Star ត្រៀមប្រកួតជាមួយក្រុម Maungthong United នាថ្ងៃទី១៦ ខែកក្កដា និងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូលJ នៃពាន AFC U-23 Championship 2018 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកក្កដាជាដើម ។

យ៉ាងណាមិញមុននឹងសម្រាកលើកនេះ លីគបានបញ្ចប់ការប្រកួតសន្សំពិន្ទុចំនួន ១៣សប្ដាហ៍មកហើយ ដោយក្រុមកំពុងឈរលំដាប់កំពូលតារាង (Top-4) រួមមានក្រុមព្រះខ័នរាជស្វាយរៀងឈរកំពូលតារាងមាន ២៨ពិន្ទុ, ក្រុមក្រសួងការពារជាតិឈរលេខរៀងទី២ មាន ២៧ពិន្ទុ, ក្រុមណាហ្គាវើលឈរលេខរៀងទី៣ មាន ២៥ពិន្ទុ និងក្រុមភ្នំពេញក្រោនឈរលេខរៀងទី៤ មាន ២៤ពិន្ទុ ។ ចំណែកក្រុមឈរបាតតារាង ដែលប្រឈមនឹងការកាត់ចេញវិញ មានក្រុមគិរីវង់ ទើបរកបាន ២ពិន្ទុ និងក្រុមស៊ីម៉ាក់រកបាន ១១ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត