សហព័ន្ធកីឡាទ្រីយ៉ាតុងកម្ពុជា សម្រេចយកតែ ២នាក់ទៅសុីហ្គេមឆ្នាំនេះ

នូ មករា June 22, 2017


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានរកឃើញកីឡាករជម្រើសជាតិ ២រូបដែលមានសមត្ថភាព និងទេពកោលស្យល្អសម្រាប់ត្រៀមទៅប្រជែងយកមេដាយនៅប្រទេសម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នាខែសីហាខាងមុខ ។ នេះជាលើកទី២ ហើយដែលសហព័ន្ធបានបញ្ជូនកីឡាករទ្រីយ៉ាត្លុងកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដោយកាលពីលើកទី១ ក្នុងឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី។ ក្រៅពីនេះសហព័ន្ធក៏ធ្លាប់បានបញ្ជួនកីឡាករចូលរួមការប្រកួតកីឡាទ្រីយ៉ាត្លុងរៀងរាល់ឆ្នាំនៅប្រទេសថៃ ហើយបានឈ្នះមេដាយ មួយចំនួនផងដែរ ។

អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាលោក ងិន សុខបញ្ញា បានឱ្យដឹងថា៖ «ប្រភេទកីឡាទ្រីយ៉ាត្លុង គឺជាវិញ្ញាសាមួយដែលពិបាកនឹងយកមេ ដាយបំផុតដោយស៊ីហ្គេមមានមេដាយតែពីរប៉ុណ្ណោះ គឺមេដាយឯកត្តជនបុរស និងឯកត្តជននារី ខុសពីប្រភេទផ្សេងៗ ដែលនេះជាផលលំបាកសម្រាប់កីឡករទ្រីយ៉ាត្លុងកម្ពុជាក្នុងការស្វែងរកមេដាយជូនជាតិ ជាពិសេសវាជាប្រភេទកីឡាមួយដែលទាមទាឲ្យកីឡករម្នាក់ៗត្រូវមាន ជំនាញ ៣ប្រភេទកីឡាបញ្ចូលគ្នា គឺជិះកង់, ហែលទឹក និងរត់ ហើយចំពោះវិញ្ញាសាប្រកួតតាមស្តង់ដារអន្តរជាតិ គឺតម្រូវឲ្យជិះកង់ ៤០គីឡូម៉ែត្រ រួចបន្តហែលទឹក ១,៥ គីឡម៉ែត្រ និងត្រូវបន្តរត់ ១០គីឡូម៉ែត្រទៀត។

គួរបញ្ជាក់ផងដែរថា ការជ្រើសរើសយកកីឡាករតែ ២រូបនេះ គឺបន្ទាប់ពីមានការប្រមូលផ្តុំហ្វឹកហាត់ក្នុងចំណោមកីឡាករឆ្នើមៗចំនួន ៦នាក់ដែលបានធ្វើឡើងចាប់តាំងពីខែមីនា កន្លងមក។ ជាលទ្ធផល កីឡាករ ២រូបដែលមានសម្ថភាព និងបច្ចេកទេសខ្ពស់ជាងគេនោះគឺកីឡាករ នាង ពេជ្រពិសិដ្ឋ ដែលកីឡាកររូបនេះធ្លាប់បានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីម្តងហើយ និងទី២ គឺកីឡា ឈុន ប៊ុនថន ដែលធ្លាប់ទទួលបានជោគជ័យជាច្រើននៅក្នុងការថ្នាក់ប្រទេស ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត