ឡុង សុវណ្ណឌឿន និង ពៅ សក្តិសិទ្ធ លេចមុខប្រកួតជាមួយថៃលើសង្វៀន CNC ថ្ងៃអាទិត្យ

នូ មករា June 22, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២រូបគឺឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡា និងពៅ សក្តិសិទ្ធ មកពីក្លិបតាព្រហ្មមានជ័យនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃលើសង្វៀន CNC នាថ្ងៃអាទិត្យទី២៥ ខែមិថុនានេះ ។ អ្នកប្រដាល់ដែលមានអាយុច្រើនទាំង ២ រូបនេះនៅតែខ្លាំងដដែល ។ សុវណ្ណឌឿន ដែលមានប្រវត្តិប្រកួតចំនួន ៦៤ដង ឈ្នះ ៤៥ដង ចាញ់ ១២ដងស្មើពិន្ទុ ៧ដង ហើយធ្លាប់វាយគូប្រកួតឲ្យសន្លប់បាន ២៣ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Arundeth ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ កីឡាករ Arundeth មានប្រវត្តិប្រកួតចំនួន ១៣០ដងឈ្នះ ៩៥ដង ចាញ់ ៣០ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។ អ្នកប្រដាល់ថៃរូបនេះគេហ្វឹកហាត់នៅក្លិប Pele Buriram ។

ចំពោះពៅ សក្តិសិទ្ធ វិញត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Keng Kla ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១ គីឡូក្រាម ។ សក្តិសិទ្ធ គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរតែគេខិលបន្តិចពោលគឺពេលគូប្រកួតដួល ឬ អាជ្ញាកណ្ដាលឃាត់ទៅហើយនោះគេច្រើនតែវាយបន្ថែមលើគូប្រកួត ។ គេមានប្រវត្តិប្រកួតចំនួន ៨២ដង ឈ្នះ ៤៨ដង ចាញ់ ២៨ដង ស្មើពិន្ទុ៦ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៥ដង ។ ចំពោះ Keng Kla វិញគេមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧០ដង ចាញ់១៨ដងស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់បឆន១០ដង ។ គេហ្វឹកហាត់នៅក្លិប Yuthphum Boxing ។ ចាំមើលនរណានឹងឈ្នះក្នុងការប្រកួតនេះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត